adverise with khmeread Unnamed %283%29

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នា​ថ្ងៃទី​២២ ​តុលា ​២០១៦ វេលា​ម៉ោង​៨​យប់​ចំណុច​ភូមិ​ពុក​ឫស្សី​កណ្តាល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សៀម ភឿន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។​ វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក ០១​ កញ្ចប់​តូច​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពុក​ឫស្សី​កំពុង​ដើរល្បាត​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំញៀន​។​ ភ្លាម​នោះ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយ​នាក់ និង​ធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ​០១ ​កញ្ចប់​តូច​នៅក្នុង​ហោ​ប៉ាវ​ខោ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយថា​ខ្លួន​ពិតជា​បាន​ជួញដូរ​ថ្នាំញៀន​ប្រាកដ​មែន​។ ​បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ក៏​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មក​អធិការដ្ឋាន​ប៉ូលិស​ខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់