Untitled 1

ជម្លោះតំបន់កាស្មៀរវាងឥណ្ឌានិងប៉ាគីស្ថានរាលដាលដល់វិស័យភាពយន្តបូលីវូដ

          ភាព​តាន​តឹង​កាន់តែ​ខ្លាំង​ឡើង​រវាងប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​ជុំ​វិញ​តំបន់​កាស្មៀ​បាន​រីករាល​ដាល​ដល់​វិស័យ​ភាព​យន្ត ខណៈ​ពេល​បូលីវូដ​ចៀស​វាងមិន​ប្រើ​ប្រាស់តារា​សម្តែង​មក​ពី​ប្រទេស​ជិតខាង​ខ្លួន រីឯ​ទីក្រុង​អ៊ីស្លាមា​បាត​វិញផ្អាក​ការចាក់​បញ្ចាំង​ភាព​យន្ត​​ឥណ្ឌា​ជា​វិធាន​តបត។

          គូប្រជែង​ដែល​មាន​អាវុធនុយក្លេអ៊ែរ​ដូចគ្នា​ចាប់ផ្តើម​ដាក់​សម្ពាធគ្នា​ទៅវិញ​ទៅម​ក​លើ​វិស័យ​កម្សាន្ត​ ចាប់តាំងពី​ទីក្រុងញ៉ូវដេលី​បាន​ស្តីបន្ទោស​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ាគីស្ថាន​ចំពោះ​ការ​វាយ​ប្រហារ​មក​លើ​មូល​ដ្ឋាន​យោធាឥណ្ឌា​ដែល​បណ្តាល​ឲ្យ​ទាហា​ន​១៩​នាក់​ស្លាប់​កាលពី​ខែមុន។

          អ្នកជាតិនិយម​កាន់សាសនាឥណ្ឌូ​បាន​ជំរុញឲ្យ​មាន​ការ​បង្ក្រាបរបស់​ឥណ្ឌា​ដោយ​គំរាម​បង្ក​ហិង្សា​ផងដែរ ចំណែក​ក្រុម​ត្រួតពិនិត្យ​លើ​បណ្តាញ​ព័ត៌មាន​របស់​ប៉ាគីស្ថាន​បានតបតវិញ ហើយ​បាន​ហាម​ឃាត់មិនឲ្យ​ចាក់ផ្សាយ​​រាល់ខ្លឹម​សារ​ទាក់​​​ទិន​នឹង​ប្រទេស​ឥណ្ឌា​តាម​ទូរទស្សន៍​និង​វិទ្យុ។

          លោក Karan Johar ជាអ្នកដឹកនាំរឿង​លេចធ្លោ​ម្នាក់​របស់ឥណ្ឌា​បាន​និ យាយ​នៅ​សប្តាហ៍​នេះ​ថា លោក​នឹង​ឈប់​​ប្រើ​ប្រាស់​តារា​ភាព​យន្ត​ប៉ាគីស្ថាន​ទៀត​ហើយ​ បន្ទាប់សកម្មជនមក​ពី​គណបក្ស​ជាតិ​និយម​ឥណ្ឌូ Maharashtra Navnirman Sena (MNS) គំរាម​វាយ​ប្រហារ​មក​លើ​រោង​ភាព​យន្ត​ដែល​ចាក់​បញ្ចាំង​ភាព​យន្ត​របស់​លោក។

          ប៉ុន្តែ​តារា​ភាព​យន្ត​ជើង​ចាស់ឥណ្ឌា Shyam Benegal បាន​និយាយថា នយោ​បាយ​មិន​គួរ​មាន​ឥទ្ធិពល​លើ​វិស័យ​ភាព​យន្តទេ៕

អ្នកនឹងចូលចិត្ត

មតិយោបល់