adverise with khmeread Jacky 1

សំបុត្រ ៣០.០០០សន្លឹកសម្រាប់ការប្រគំតន្ត្រីរបស់ Jacky Cheung ត្រូវបានលក់អស់ក្នុងរយះពេលមិនដល់មួយថ្ងៃ

          សំបុត្រ​សម្រាប់​ទស្សនា​ការប្រគំ​តន្រ្តី​របស់​តារា​ចម្រៀង​ហុងកុង Jacky Cheung ត្រូវ​បាន​លក់​អស់គ្មានសល់​ក្នុងរយៈ​ពេល​មិន​ដល់មួយថ្ងៃផង ចាប់តាំង​ពី​គេប្រកាស​ដាក់​លក់​ចាប់ពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០​ខែតុលានេះ។

 

          គិត​មក​ដល់​ម៉ោង​ ៤ ល្ងាចថ្ងៃទី​២១​ខែតុលា ក្រុមហ៊ុន Unusual Entertainment បាន​ឲ្យ​ដឹងតាមរយៈ​សេចក្តីថ្លែង​ការណ៍​មួយ​ថា សំបុត្រ​៣០.០០០​សន្លឹក​សម្រាប់ការ​ប្រគំតន្ត្រី​របស់តារាចម្រៀង​រូបនេះ​នៅខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ត្រូវ​បាន​លក់​អស់ហើយ។    

 

Jacky Cheung ជាតារាចម្រៀង​និង​ជា​តារា​ភាព​យន្តដ៏ល្បីល្បាញ នឹង​នាំ​យក​ក្រុម​តន្ត្រី “A Classic Tour” មក​ស​ម្តែង​នៅពហុកីឡាដ្ឋាន​មានដំបូងនៅ​សិង្ហ​បុរីចាប់​ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​ខែ​កុម្ភៈ​។ សំបុត្រ​មាន​តម្លៃ​ចាប់ពី​១៦៨​ដុល្លារ​ដល់​៣៦៨​ដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់