adverise with khmeread Unnamed %282%29

​ជនសង្ស័យ​ម្នាក់ ត្រូវអាវុធហត្ថ​ខេត្តព្រះវិហារបញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ ក្នុង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នៅចំការ​អំពៅ

    ​ព្រះវិហារ ៖ មន្ត្រី​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នៅវេលា​ម៉ោង​១៤ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦។ 

    លោក​អនុ​សេនី​យឯក សុខ សយ នាយការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស បានឱ្យដឹងថា នៅវេលា​ម៉ោង២២ ថ្ងៃទី​២០ ខែតុលា ២០១៦​ នៅ​ចំណុច​ក្រុមហ៊ុន​ចំការ​អំពៅ រ៉ូ​យ​ហ្វេ​ង ស្ថិតនៅ​ក្នុងភូមិ​ពោធិ​ទាប ឃុំ​ម្លូរ​ព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​​ចំនួន​០១​លើក បង្កដោយ​ជនសង្ស័យ​ឈ្មោះ មាស នឹម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ មុខរបរ ជា​កម្មករសំណង់​នៅ​ក្រុមហ៊ុន​ចំការ​អំពៅ​ខាងលើ បានទទួល​ការចោទប្រកាន់​ពី​ជនរងគ្រោះ​ឈ្មោះ ម​.​អ​.​ ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ មុខរបរ ចុងភៅ​នៅក្នុង​ក្រុមហ៊ុន​ចំការ​អំពៅ​។ 

    បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ឱ្យ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ជួយ​អន្តរាគមន៍ ឃាត់​ជនសង្ស័យ​ខាងលើ។​

    ក្រោយពី​ធ្វើការ​សាកសួរ នៅមុខ​មន្ត្រី​កងរាជអាវុធហត្ថ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​មែន ដោយ​ដំបូង​ជនសង្ស័យ បាន​ទិញ​គោ​ជល់​មួយ​កំប៉ុង​ឱ្យទៅ​ជនរងគ្រោះ ហើយ​បាន​អង្គុយ​និយាយ​លេង​ជាមួយគ្នា​មួយសន្ទុះ ក្រោយមក​ភ្លើងអគ្គិសនី​ដាច់ ឃើញ​ឱកាសល្អ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​​ឱប​ចង្កេះ​ជនរងគ្រោះ​ប៉ុនប៉ង​រំលោភ​តែ​មិនបាន​សម្រេច ក៏ត្រូវ​ជនរងគ្រោះ​ស្រែក​ឱ្យគេ​ជួយ​។​

​    ជនសង្ស័យ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បញ្ចូនទៅ​សាលាដ​ដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់