92055429 coutinhogoal

Liverpool ប៊ិះ​ឡើងមក​លេខ ១ កុំ​តែ​ភ្លាត់ស្នៀត​របូត ១ គ្រាប់​ចុង​ម៉ោង​

    ​ហង្ស​ក្រហម Liverpool បាន​ធានា​ជ័យជម្នះ​ដ៏​ស័ក្តិសម​ទៅលើ West Brom ប៉ុន្តែ​ការ​ធ្លោយ​ឱ្យមាន​គ្រាប់​បាល់​វាយបក​មួយគ្រា​ប់ម​ក​វិញ​ពី​ក្រុម​ភ្ញៀវ បានធ្វើឱ្យ​ពួកគេ​ខកខាន​ឱកាស​ក្នុងការ​ហក់​ចូលទៅ​កាន់​កំពូល​តារា​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ជា​លើកដំបូង​របស់ខ្លួន​។​

​     ក្រុម​របស់លោក Jurgen Klopp បាន​គ្របដណ្តប់​ការប្រកួត​ស្ទើរ​ទាំងស្រុង​នៅលើ​ទឹកដី Anfield និង​បាន​នាំមុខ​ក្រុម​ភ្ញៀវ ដែល​ធ្វើបាន​សម្រេច​ដោយ Sadio Mane ចេញពី​ការបញ្ជូន​ពី Roberto Firmino ជាមួយនឹង​គ្រាប់​លេង​សាមគ្គី​ជា​ក្រុម​ដ៏​អស្ចារ្យ​។​

​     Philippe Coutinho បាន​បន្ថែម​ការនាំ​មុខ​គ្រាប់​បាល់​ទី​ពីរ ពេលដែល​គាត់​ទទួលបាន​បាល់​ពី​ការបញ្ជូន​របស់ Mane ដោយ​គាត់​បាន​ញាក់​ដាច់​ខ្សែការពារ​របស់​ក្រុម​ភ្ញៀវ Gareth McAuley និង​ស៊ុត​បញ្ចូល​ទី​ជាមួយ​គ្រាប់​បាល់​ដ៏​ស្រស់ស្អាត​។​

​    ​គ្រាប់​បាល់​ជ័យជម្នះ​នាំមុខ​ពីរ​គ្រាប់​មួយ​នេះ​នឹង​ដឹក​ដៃ Liverpool ទៅលើ​កំពូល​តារាង ប៉ុន្តែ McAuley បាន​បដិសេធ​ដំណើរ​របស់​ពួកគេ ពេលដែល​គាត់​បាន​វាយបក​បាន​មួយ​គ្រាប់​មកវិញ​នៅ​ចុង​ម៉ោង បន្ទាប់ពី​ក្រុម​ម្ចាស់ផ្ទះ​បរាជ័យ​ក្នុងការ​ផ្តាច់​បាល់​ចោល​ចេញពី​ការលើក​បាល់​ជ្រុង​។​

​    ​ទោះជា​យ៉ាងណាក្តី ជ័យជម្នះ​មួយ​នេះ​បាន​ពង្រីក​នូវ​ដំណើរ​មិនមាន​អ្នក​ផ្តួល​ទៅកាន់​ជ័យជម្នះ​ផ្ទួនៗ​ចំនួន​ប្រាំបួន​ប្រកួត​របស់​ពួកគេ​នៅក្នុង​ការប្រកួតប្រជែង​ទាំងអស់ និង​បានធ្វើឱ្យ​ពួកគេ​មានលទ្ធភាព​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​តារាង Premier League ជា​បណ្តោះអាសន្ន ដែល​ស្ថិតនៅ​ពីក្រោយ​កំពូល​តារាង Arsenal ជាមួយនឹង​ពិន្ទុ​ស្មើគ្នា ដោយ​ខុសគ្នា​តែ​គ្រាប់​បាល់​តែប៉ុណ្ណោះ​។​

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត Premier League ផ្សេងទៀត​កាលពី​យប់មិញ​នេះ​!៕

មតិយោបល់