adverise with khmeread Cvyqkl6xeaa4nht 1024x698

MSN អបអរ​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង​អម​មកជា​មួយ​ដប​ទឹក​សុទ្ធ​ហោះ​ពី​ហ្វូង​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ Valencia ដេកពីរនាក់លើដី!

    ​ជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ​បំផុត​ពេលដែល​អ្នក​ខក​ខានមិនបាន​ទស្សនាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​នេះ​កាលពី​យប់មិញ​។​

​    ​អ្នកមាន​បុណ្យ Barcelona ប្រមូលបាន​លទ្ធផល​បី​ពិន្ទុ​ដ៏​សំខាន់​ផ្សេងទៀត​ក្នុងស្ថានភាព​ដ៏​លំបាក​បំផុត​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ខណៈដែល​ក្លឹប​យក្ស​របស់​ជនជាតិ​កាតា​ឡាន​មួយ​នេះ ត្រូវការ​ពេលវេលា​រង់ចាំ​រហូតដល់​ម៉ោង​បន្ថែម​ដើម្បី​ផ្តួល​ម្ចាស់ផ្ទះ Valencia ។​

​    ​ពួកគេ​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​? ជាការ​ពិត Lionel Messi ធ្វើ​វា​បានសម្រេច​។ វា​ក៏​ត្រូវជា​គ្រាប់​ទី​ពីរ​ផងដែរ​សម្រាប់​ការប្រកួត​បញ្ចប់​ត្រឹម​លទ្ធផល ២-៣ មួយ​នេះ​។​

​    ​ហើយ​ខណៈដែល​កីឡាករ​របស់ Barcelona បាន​អបអរ​គ្រាប់​ជ័យជម្នះ​របស់ Messi ហ្វូង​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ទប់​អារម្មណ៍​មិន​ជាប់​នោះឡើយ​។​

​    ​ដប​ទឹក​សុទ្ធ​ហោះ​ដូច​កាំជ្រួច​មី​ស៊ី​ល​មួយ​បាន​ហោះ​ចេញពី​តំបន់​អ្នកទស្សនា​ទៅកាន់​ហ្វូង​តារាបាល់ទាត់​របស់​ក្រុម​ភ្ញៀវ ហើយ​ដែល​វា​បាន​ហោះ​ចូលទៅ​កណ្តាល​នៃ​ហ្វូង​កីឡាករ និង​ជាក់ស្តែង​គឺ​បាន​វាយប្រហារ​ចំ Luis Suarez ។​

​     Neymar ក៏បាន​ដួល​ទៅលើ​ទីលាន​ផងដែរ បន្ទាប់ពី​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​មើលទៅ​ក៏​ហាក់ដូចជា​ត្រូវបាន​ដប​ទឹក​សុទ្ធ​នោះ​ចំក្បាល​របស់គាត់​ដែរ​។​

​    ​Valencia ច្បាស់​ណាស់​នឹង​ទទួលបាន​ការពិន័យ​ណាមួយ​ពី​សហព័ន្ធ​បាល់ទាត់​សម្រាប់​ឥរិយា​ប​ទស្សនិកជនរ​បស់​ពួកគេ​៕

 

adverise with khmeread

មតិយោបល់