adverise with khmeread Leo messi reacted angrily to the

លើកទីមួយ​ទើបតែ​ឃើញ​! Leo Messi បញ្ចេញ​ប្រតិកម្ម​ខឹង​និង​ជេរ​អ្នកគាំទ្រ Valencia ដែល​គប់​ដប​ទឹក​សុទ្ធ​ដាក់​កីឡាករ​អ្នកមាន​បុណ្យ​

    ​នេះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​បំផុត​មួយ​ដែល​យើង​មិន​ងាយ​នឹង​បានឃើញ​នោះឡើយ​ពី​ម្ចាស់​ពាន Ballon d'Or ប្រាំ​សម័យកាល​របស់​ពិភពលោក​។​

​    ​អ្នក​ប្រហែលជា​មិនចាំបាច់​ត្រូវការ​យល់​ពី​ពាក្យសម្តី​ចេញពី​មាត់​ដើម្បី​ដឹង​ពី​ប្រតិកម្ម​របស់ Lionel Messi ដែល​កំពុងពុះ​ខ្លាំង​នោះឡើយ បន្ទាប់ពី​គាត់​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង​សម្រាប់ Barcelona នៅលើ​ទឹកដី Valencia ។​

​    ​បន្ទាប់ពី​បំបាក់មុខ​អតីត​អ្នក​បណ្តុះបណ្តាល​ខ្លួន លោក Pep Guardiola និង​មេឃ​ខៀវ Manchester City កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ Messi និង Barcelona បាន​ត្រឡប់​ទៅកាន់​សកម្មភាព​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga វិញ​ក្នុង​ការប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ជាមួយ Valencia ។​

​    ​Messi បាន​ដឹកនាំ Barcelona កាន់កាប់​ការនាំ​មុខ​ដំបូង​ក្នុង​តង់​ទីមួយ ប៉ុន្តែ Valencia បាន​ប្រើ​ពេលវេលា​ត្រឹមតែ ១០​នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី​ពីរ ដើម្បី​វាយបក​នាំ​មុន​ពីរ​គ្រាប់​វិញ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Munir និង Rodrigo ។ 

​    ​ភាព​រីករាយ​ហាក់​សាប​ទៅវិញ​បន្តិច​ពេលដែល Luis Suarez បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​៦២ ហើយ​វា​ត្រូវ​បញ្ចប់​សូន្យឈឹង​ខណៈដែល Messi ដឹកនាំ​ក្រុម​ភ្ញៀវ​ឆ្ពោះទៅ​កាន់ការ​នាំមុខ​ម្តងទៀត​នៅ​នាទី​៩៤ ពី​គ្រាប់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។ 

​    ​ភ្លាមៗ​ប្រិយមិត្ត​ម្ចាស់ផ្ទះ​ខឹងសម្បារ​យ៉ាងខ្លាំង​និង​បាន​គប់​ដប​ទឹក​សុទ្ធ​មក​ហ្វូង​កីឡាករ Barcelona ដែល​កំពុង​អបអរ​គ្រាប់​បាល់​ជ័យជម្នះ​របស់ខ្លួន​។ 

​    ​ហើយ Leo Messi ត្រូវបាន​ចាប់​ជាប់​ក្នុង​កាមេរ៉ា​ជាក់ស្តែង​ដោយ​គាត់​បាន​ស្រែកថា "Hijos de Puta" ដែល​វា​មានន័យថា "​អា​ចោលម្សៀត​"​។​

​    ​មើល​ប្រតិកម្ម​របស់ Messi ខាងក្រោម​នេះ​!៕

 

adverise with khmeread

មតិយោបល់