adverise with khmeread Unnamed

ឃាត់ជនសង្ស័យ​ម្នាក់​លក់​គ្រឿងញៀនយ៉ាងសកម្មក្នុង ​ខេត្ត​ព្រះសីហនុ​

    ​ព្រះសីហនុ ៖  កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត-ក្រុង​ព្រះសីហនុ ​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ដែលជា​ជន​សកម្ម​ក្នុងការ​ចរាចរណ៍ នូវ​សារធាតុ​ញៀន។​ 

    លោកឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុបាន ឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្នុង​បុរី​ BS អូរ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រ​សីហនុ​។       

    លោក ហេង ប៊ុន​ទី បាន​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវកម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ភួង មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ហៅ អាណ​យ មុខរប​មិន​ពិតប្រាកដ​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

​    លោក​ ហេង ប៊ុន​ទី បាន​បន្ត​ឱ្យដឹងទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ​០.៩០ ​ក្រាម ព្រមទាំង​សម្ភារៈ​ដែល​ពាក់ព័ន្ធ​មួយចំនួន​។​

    ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់