adverise with khmeread Untitled 1

ភាពយន្ត​សង្គ្រាមលោកលើកទីពីរ​រ​វាង​អាមេរិក​និង​ជប៉ុន​នេះ​ល្អមើល​រហូតដល់​ថ្នាក់​ភ្ញៀវកិត្តិយស​នៅ​មហោស្រព​ភាពយន្ត​ក្រោក​ទះដៃ​អបអរ ១០ នាទី​

    ​ភាពយន្ត​សង្គ្រាមលោកលើកទីពីរ Hacksaw Ridge របស់លោក Mel Gibson បានទទួល​ការ​ទះដៃ​សាទរ ១០ នាទី​នៅ​មហា​ស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស (Venice) នៅ​ចុង​សប្តាហ៍​នេះ​។ នេះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​បំផុត​មិន​ធ្លាប់​ឃើញ​នោះឡើយ​នៅ​មហា​ស្រព​ភាពយន្ត​បែបនេះ​។ 

​    ​យោងតាម​វេ​ប​សាយ​សិល្បៈ Deadline បានឱ្យដឹងថា អំឡុង​ការ​ទះដៃ​អបអរ ៦ នាទី លោក Gibson និង​តារា​សម្តែង​សំខាន់ៗ​ដូចជា Andrew Garfield, Vince Vaughn, Hugo Weaving, Teresa Palmer និង Luke Bracey ត្រូវបាន​ស្នើឱ្យ​ដើរទៅ​ទទួល​រាក់ទាក់​ទស្សនិកជន​។ 

​    ​រឿង Hacksaw Ridge និយាយ​អំពី​ជីវិត​ពិត​របស់លោក Desmond T. Doss (​ជន​ជំទាស់​ការចូល​បម្រើកងទ័ព​ដោយ​យល់ថា​វា​ជា​រឿង​អសីលធម៌​ដែល​បាញ់សម្លាប់​គ្នា​ទៅវិញទៅមក​) ដែល​សង្គ្រោះ​យុទ្ធ​មិត្ត ៧៥ នាក់​នៅ​កោះ​អូ​គី​ណា​វ៉ា​ដោយ​មិនបាន​បាញ់កាំភ្លើង​សូម្បី​មួយ​គ្រាប់​។ ក្នុងនាម​ជា​ជន​សន្តិភាព​និយម លោក Desmond T. Doss បដិសេធ​សូម្បីតែ​កាន់​អាវុធ​ក្នុង​ដៃ​។ 

​    ​ភាពយន្ត​ចំណាយ​អស់ ៤៥ លាន​ដុល្លារ​នេះ​នឹង​ចាប់ផ្តើម​បញ្ចាំង​មុនគេ​នៅ Los Angeles នៅ​ថ្ងៃទី ២៤ តុលា ហើយ​ចាប់ផ្តើម​បញ្ចាំង​តាម​រោងភាពយន្ត​ប្រទេស​ផ្សេងទៀត​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់