adverise with khmeread 1

​មុន Chelsea ប៉ះ Man Utd យប់​នេះ លោក Conte បាញ់​លោក Mourinho អស់ពីរ​បង់​រួចជាស្រេច​!!

​    ​គ្រូបង្វឹក Chelsea គឺ​លោក Antonio Conte បាន​បាញ់​លោក Jose Mourinho អស់ពីរ​បង់ធំៗ ខណៈ​អតីត​គ្រូ​តោ​ខៀវ​រូបនេះ​នឹង​វិល​ត្រឡប់មក​ទឹកដី Stamford Bridge ជា​លើកដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក Manchester United ក្នុង​រាត្រី​នេះ​។​

​    ​លោក Mourinho ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប Chelsea បន្ទាប់ពី​ដឹកនាំ​ក្រុម​ទៅ​ចំណាត់ថ្នាក់​ទី ១៦ កាលពី​រដូវ​កាល​មុន ហើយ​គ្រូបង្វឹក​ថ្មី​គឺ​លោក Conte បាន​ស្តារ​តោ​ខៀវ​បានល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​នៅតែ​ជួប​រឿង​លំបាក​ដើម្បី​ជំរុញ​ស្មារតី​ក្រុម បើទោះជា​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ចាក​ចេញពី​ក្លឹប​អស់​រយៈពេល ១០ ខែ​ក្តី​។​

​    ​លោក Conte បាន​បាញ់​លោក Mourinho យ៉ាង​ដូច្នេះ​ថា "​នៅពេល​មាន​ប្រភេទ​រដូវ​កាល​អន់ៗ​បែបនេះ ពីព្រោះ​យើង​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី ១០ វា​ជា​រឿង​ធម្មតា​ទៅហើយ​ដែលមាន​អ្វីមួយ​នៅ​ឌិ​ត​ជាប់​អារម្មណ៍​កីឡាករ​។ នៅក្នុង​ចិត្ត​របស់​ពួកគេ​។ នៅក្នុង​ក្បាល​របស់​ពួកគេ​។ នៅក្នុង​ស្ថានភាព​បែបនេះ ហានិភ័យ​នោះ​គឺ​បាត់បង់​ទំនុកចិត្ត​។ វា​ពិតជា​ពិបាក​ណាស់​ព្រោះ​យើង​ត្រូវតែ​ផ្លាស់ប្តូរ​នូវ​អ្វីដែល​បានកើត​ឡើង​កាលពី​រដូវ​កាល​មុន ហើយ​វា​មិន​ងាយស្រួល​នោះទេ​"​។​

​    ​លោក Conte ក៏បាន​បាញ់​ទៀតថា គាត់​នឹងមិន​រៀបចំ​ក្រុម​លេង​ដើម្បី​ស្មើ​ដូច Man Utd កាលពី​ប៉ះ Liverpool កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​នោះទេ​។ នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​នឹងដាក់​ក្បួន​លេង​បែបនេះ​ឬ​យ៉ាងណា លោក Conte បាន​និយាយថា "​អត់​ទេ​! ខ្ញុំ​គិតថា វា​គឺជា​រឿង​ដ៏​ត្រឹមត្រូវ​ដែលថា​លេង​ដើម្បី​ឈ្នះ ហើយ​ចាប់ផ្តើម​ការប្រកួត​មួយ​គឺ​ព្យាយាម​ដើម្បី​ឈ្នះ​។ ខ្ញុំ​ព្យាយាម​បញ្ចូល​ទស្សនៈ​មួយ​នេះ​ទៅឱ្យ​កីឡាករ​របស់ខ្ញុំ​។ ប្រសិនបើ​យើង​លេង​នៅក្នុង​ផ្ទះ​ឬ​ក្រៅ​ផ្ទះ យើង​ត្រូវតែ​លេង​ដើម្បី​ឈ្នះ​។ អ្នក​ត្រូវតែ​ចាប់ផ្តើម​ការប្រកួត​ជាមួយ​គោលដៅ​មួយ​គឺ មិនត្រូវ​លេង​ដើម្បី​ស្មើ​ទេ​។ ខ្ញុំ​មិន​ចូលចិត្ត​ឡើយ​ដែល​លេង​ដើម្បី​ស្មើ​ទេ​។ នេះ​មិនមែនជា​បាល់ទាត់​នោះទេ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់