adverise with khmeread Guns serbia gettyimages 545 large

ចេញ​ផ្លូវការ​ហើយ ប្រទេស​ដែលមាន​កាំភ្លើង​ច្រើន​បំផុត និង​តិច​បំផុត​លើ​ពិភពលោក​

    ​បញ្ហា​នៃ​ការគ្រប់គ្រង​កាំភ្លើង​នៅ​អាមេរិក​ត្រូវបាន​អាប់រស្មី​បន្តិច ដោយសារ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំនេះ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​ទិន្នន័យ​បង្ហាញ​ពី​ប្រទេស​ដែលមាន​កាំភ្លើង​ច្រើនជាងគេ និង​តិចជាងគេ គិត​ជា​ចំណាត់ថ្នាក់​ពី​លេខ ១ ទៅ ដល់ ១០​។​

​    ​ទិន្នន័យ​បានមកពី​ការ​ស្ទាបស្ទង់​របស់​វេ​ប​សាយ Small Arms Survey គឺមាន​ការគាំទ្រ​ពី​ប្រភព​បណ្ដាល​ប្រទេស​ទាំងអស់​លើ​ពិភពលោក ដោយ​គិត​ចំនួន​កាំភ្លើង​កាន់​ក្នុង​ដៃ​ជា​មធ្យម​ក្នុង​រាល់​ប្រជាជន ១០០ នាក់​។​

​    ​* ខាងក្រោម​នេះ​គឺជា​ប្រទេស​ដែលមាន​កាំភ្លើង​ច្រើនជាងគេ​ទាំង ១០ ប្រទេស​៖
​    ​១. អាមេរិក​មាន​កាំភ្លើង ១១២,៦ ដើម​ក្នុង ១០០ នាក់​។​
​    ​២. សែរ​ប៊ី​មាន​កាំភ្លើង ៧៥,៦ ដើម​ក្នុង ១០០ នាក់​។​
​    ​៣. យេ​ម៉ែន​មាន​កាំភ្លើង ៥៤,៨ ដើម​ក្នុង ១០០ នាក់​។​
​    ​៤. ស្វី​សមាន​កាំភ្លើង ៤៥,៧ ដើម​ក្នុង ១០០ នាក់​។​
​    ​៥. ស៊ី​ព​មាន​កាំភ្លើង ៣៦,៤ ដើម​ក្នុង ១០០ នាក់​។​
​    ​៦. អា​រ៉ា​ប៊ី​សា​អូឌីត​មាន​កាំភ្លើង ៣៥ ដើម​ក្នុង ១០០ នាក់​។​
​    ​៧. អ៊ីរ៉ាក់​មាន​កាំភ្លើង ៣៤,២ ដើម​ក្នុង ១០០ នាក់​។​
​    ​៨. អ៊ុយ​រូ​ហ្គា​យ​មាន​កាំភ្លើង ៣១,៨ ដើម​ក្នុង ១០០ នាក់​។​
​    ​៩. ស៊ុយអែត​មាន​កាំភ្លើង ៣១,៦ ដើម​ក្នុង ១០០ នាក់​។​
​    ​១០. ន័​រ​វែ​សមាន​កាំភ្លើង ៣១,៣ ដើម​ក្នុង ១០០ នាក់​។​

​    ​ដោយឡែក​ប្រទេស​កម្ពុ​ជាមាន​កាំភ្លើង ៤,៣ ដើម​ក្នុងចំណោម​មនុស្ស ១០០ នាក់​។​

​    ​* ប្រទេស​មាន​កាំភ្លើង​តិចជាងគេ​លើ​ពិភពលោក​ទាំង ១០ ប្រទេស​៖
​    ​១. ទុយ​នេ​ស៊ី​មាន​កាំភ្លើង ០,១ ដើម​ក្នុង ១០០ នាក់​។​
​    ​២. ទី​ម័​រ​ខាង​កើតមាន​កាំភ្លើង ០,៣ ដើម​ក្នុង ១០០ នាក់​។​
​    ​៣. កោះ​សា​ឡូ​ម៉ូ​ន​មាន​កាំភ្លើង ០,៤ ដើម​ក្នុង ១០០ នាក់​។​
​    ​៤. ហ្គា​ណា​មាន​កាំភ្លើង ០,៤ ដើម​ក្នុង ១០០ នាក់​។​
​    ​៥. អេ​ត្យូ​ពី​មាន​កាំភ្លើង ០,៤ ដើម​ក្នុង ១០០ នាក់​។​
​    ​៦. សិង្ហ​បុរី​មាន​កាំភ្លើង ០,៥ ដើម​ក្នុង ១០០ នាក់​។​
​    ​៧. ឥណ្ឌូនេស៊ី​មាន​កាំភ្លើង ០,៥ ដើម​ក្នុង ១០០ នាក់​។​
​    ​៨. ហ្វី​ជី​មាន​កាំភ្លើង ០,៥ ដើម​ក្នុង ១០០ នាក់​។​
​    ​៩. អេ​រី​ទ្រា​មាន​កាំភ្លើង ០,៥ ដើម​ក្នុង ១០០ នាក់​។​
​    ​១០. បង់​ក្លា​ដែ​សមាន​កាំភ្លើង ០,៥ ដើម​ក្នុង ១០០ នាក់​។​

​    ​* ប្រទេស​ដែលមាន​កាំភ្លើង​ទាក់ទង​នឹង​ករណី​ស្លាប់​ច្រើនជាងគេ​ទាំង ១០ ប្រទេស​៖
​    ​១. ហុង​ឌូ​រ៉ា​សមាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ៦៧,១៨ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​២. វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ៥៩,១៣ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៣. ស្វី​សមាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ៣៧,១៦ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៤. ហ្គា​តេ​ម៉ា​ឡា​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ៣៤,១ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៥. ហ្សា​ម៉ា​អ៊ី​កមាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ៣០,៧២ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៦. អែល​សាល់​វ៉ា​ឌ័​រ​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ២៦,៧៧ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៧. ប្រទេស​កូ​ឡុំ​ប៊ី​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ២៥,៩៤ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៨. ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ២១,២ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​៩. ប៉ា​ណា​ម៉ា​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ១៥,១១ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​។​
​    ​១០.​អ៊ុយ​រូ​ហ្គា​យ​មាន​អ្នកស្លាប់​ដោយសារ​កាំភ្លើង ១១,៥២ នាក់​ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់​៕

ប្រភព៖ telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់