adverise with khmeread Untitled 1

ផ្ទះ​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ដ៏​ប្រណិត​របស់ Jolie-Pitt ទីបំផុត​ត្រូវ​ដាក់លក់​ទាំង​អាល័យ​

    ​លោកស្រី Angelina Jolie និង​លោក Brad Pitt តាម​ដឹងបាន​ឯកភាពគ្នា​លក់​សម្បត្តិ​អចលនទ្រព្យ​របស់​ពួកគេ​នៅក្នុង​ប្រទេស​បារាំង​ភាគខាងត្បូង​ហើយ​។​

​    ​ផ្ទះ Chateau Miraval ដែល​ធ្លាប់ជា​ទីកន្លែង​រៀបការ​របស់​អ្នក​ទាំងពីរ​កាលពី​ឆ្នាំ ២០១៤ ត្រូវបាន​ប៉ាន់​ស្មានថា មានតម្លៃ ៦០ លាន​ដុល្លារ​នៅពេល​ពួកគេ​ទិញ​កាលពី​ឆ្នាំ ២០១២​។​

​    ​ឥឡូវនេះ ខណៈ​អ្នក​ទាំងពីរ​ត្រៀមខ្លួន​លែងលះ វេ​ប​សាយ UsWeekly.com បាន​រាយការណ៍​ថា លោក Brad Pitt និង​លោកស្រី Angelina Jolie បាន​យល់ព្រម​លក់​អចលនទ្រព្យ​ដ៏​ប្រណិត​របស់​ពួកគេ ហើយ​ទីតាំង Chateau Miraval បានដាក់​តម្លៃ​លក់​លើ​ទីផ្សារ​រួចរាល់​ហើយ​។​

​    ​សេត​វិមាន​ទំហំ ៤៨៥ ហិកតា​មួយ​នេះ ដែលមាន​ទីតាំង​ក្នុងភូមិ Provence នៅ​ភាគខាងត្បូង​ប្រទេស​បារាំង មាន​ចំការ​ទំពាំងបាយជូរ​ដែល​ផលិត​ស្រា​ទំពាំងបាយជូរ​ដ៏​ល្បី ហើយ​ថែមទាំង​មានឈ្មោះ Jolie-Pitt នៅ​ទីនោះ​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់