adverise with khmeread 0

ផ្ទុះ​គ្រាប់បែក​កក្រើក​ទីក្រុង​ជប៉ុន ស្លាប់ ១ របួស ៣ (​មាន​វីដេអូ​)

​    ​មនុស្សម្នា​ក់បាន​ស្លាប់ និង ៣ នាក់​ទៀត​រងរបួស មានធ្ងន់​មានស្រាល បន្ទាប់ពី​ការផ្ទុះ​ចំនួន ៣ កើតឡើង​នៅ​កន្លែង​ចត​យានយន្ត​របស់​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។​

​    ​ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅ​ទីក្រុង Utsunomiya ស្ថិតនៅ​ប្រមាណ ៩៧ គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ នៅ​ម៉ោង​ប្រមាណ ១១:៣០ ព្រឹក​។ 

​    ​ការផ្ទុះ​ផ្ទួនៗ​គ្នា​នេះ​កើតឡើង​នៅផ្ទះ​មួយ​ខ្នង ចំណតរថយន្ត​មួយ និង កន្លែង​ចត​ម៉ូតូ​កង់​មួយ​។ 

​    ​គេ​មិនទាន់​ដឹង​អំពី​មូលហេតុ​ផ្ទុះ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​សាក្សី​និយាយថា​ធុំក្លិន​រំសេវ​៕  

 

adverise with khmeread
ប្រភព៖ dailystar

មតិយោបល់