adverise with khmeread Unnamed %282%29

បងប្អូន​ណាខ្លះ​នៅ​ចំណាំ​មុខ​ចោរ​? ប៉ូលិស​ក្រុងព្រះសីហនុ​បង្ហាញមុខ​ក្រុមចោរ​៥​នាក់​ដ៏​សកម្ម​

    ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ តុលា ២០១៦​នេះ ប៉ូលិស​ក្រុងព្រះសីហនុ​បានបង្ហាញ​មុខ​និង​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​៥​នាក់ ដែលជា​មុខសញ្ញា​កាច់​សោក​លួច​ម៉ូតូ​យ៉ាងសកម្ម​និង​ជា​មុខសញ្ញា​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ក្រោយពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅ​ក្រុម​៧ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦ ។​

    លោក​វរសេនីយ៍ត្រី​ភុល ភស្តារ​អធិការ​ប៉ូលិស​ក្រុងព្រះសីហនុ​បានឱ្យដឹងថា ជ​នស​ង្ស​យ័​មានគ្នាទាំង​៥​នាក់​​ដូចតទៅ៖
​    ​- ទី​១​ឈ្មោះ​ដា​រ៉ា វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​កន្លែង​ចាប់ខ្លួន ជា​ជនដៃដល់​កាច់ក​ម៉ូតូ​និង​ប្រើបាស់​គ្រឿងញៀន​។​
​    ​- ទី​២​ឈ្មោះ​ស្រួ​ន សុ​ភី​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ជិតគ្នា​ជា​បក្ខពួក​និង​ប្រើប្រាស់​គ្រឿងញៀន​។​
​    ​- ទី​៣​ឈ្មោះ​ស៊ុន រ៉ាវី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ទីលំនៅ​ជិតគ្នា ជា​បក្ខពួក​និង​ប្រើប្រាស់​គ្រឿងញៀន​។​
​    ​- ទី​៤​ឈ្មោះ​ឈួន កញ្ញា​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​ត្រូវជា​សង្សារ​របស់​ឈ្មោះ​ដា​រ៉ា វីត ជា​អ្នកផ្សំគំនិត​។​
​    ​- និង​ទី​៥​ឈ្មោះ​ចាន់ វណ្ណា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​លក់​ក្តាម​ស្នាក់នៅ​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ ជា​អ្នកផ្សំគំនិត​។​

    សមត្ថកិច្ច​រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក់ អ៊ែរ​ប្ល៊ែ​ត​(Air blade) ជា​ផល​ចោរកម្ម ព្រមទាំង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤​កញ្ចប់ ហើយ​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​និតិ​វិធី​ដើម្បី​ចាត់ការ​បញ្ជូនទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

    ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បានប្រកាស​ជូនដំណឹង​ដល់​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មក​ទំនាក់ទំនង​ទទួលយក​ត្រឡប់​ទៅវិញ​ផងដែរ​៕​

adverise with khmeread

មតិយោបល់