adverise with khmeread Unnamed

ម្ដាយ​ឈឺក្បាល​ប្រើ​កូន​ឱ្យធ្វើ​សរសៃ​មិន​ព្រម​បាត់ ហៅ​ពេទ្យ​ចាក់​ម្ចុ​ល​វិទ្យាសាស្ត្រ ក្រោយ​សំរាក​អស់​ពេល​យ៉ាងយូរ​ទើប​ដឹង​ម្ដាយ​ទទួលមរណភាព​

     កណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ស្លាប់​នា​ថ្ងៃទី​២៣ តុលា​ឆ្នាំ​២០១៦ វេលា​ម៉ោង​០២ និង​១០​នាទី​ព្រឹក នៅ​ចំនុច​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​នៅ សុ​ខៃ​ភេទ​ស្រី អាយុ​៥៩​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្តាល​មាន​មុខរបរ​មេផ្ទះ  (​ស្លាប់​)​។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៣ តុលា ២០១៦ វេលា​ម៉ោង​០២ ឈ្មោះ​នៅ សុ​ខៃ មាន​សភាព​មិន​ស្រួល​ឈឺក្បាល​ត្រង់​សៀតផ្កា​និង​ស្មា​ខាងស្តាំ​ពេលនោះ​បានឱ្យ​កូនស្រី​ឈ្មោះ​ឡូយ ដា​វណ្ណ​ធ្វើ​ស​សៃ​ឱ្យ​រួច​សំរាក​ទាំងអស់គ្នា​រយះពេល​១០​នាទី​។​

​    ​ក្រោយមក​ឈ្មោះ​សុ​ខៃ​មាន​អាកា​រៈ​ស្រ​ម៉ុក​ខ្លាំង​និង​ហា៑​សំបោរ​ក​ន្ទ្រា​ក់ដៃ​ជើង​លែង​កម្រើក​ដៃជើង​។ ភ្លាមនោះ​ឈ្មោះ​ដា​វណ្ណ​ក៏​ទូ​រស​ព្ឌ័​ទៅ​បងស្រី​ឈ្មោះ​ឡូយ​ដាវី​នៅ​ប្រទេស​កូរ៉េ​ឱ្យដឹងពី​សភាព​ជំងឺ​ម្តាយ​។​

​    ​បាន​ដំណឹង​ហើយ​ឈ្មោះ​ដាវី​ក៏​ទូ​រស​ព្ឌ័​មក​ឈ្មោះ​ជុង តេ​យ៉ុ​ប​ឱ្យជួយ​មើល​ដោយ​ព្យាបាល​ដោយ​វិធី​យក​ប៉ុយ​លើ​ក្បាលពោះ និង​យក​ម្ជុល​វិជ្ជា​សាស្ត្រ​ចាក់​លើ​ប្រអប់ដៃ​ប្រអប់ជើង​និង​សៀតផ្កា​បាន​មួយសន្ទុះ​ក៏​ដក​ម្ជុល​ចេញ​វិញ​។ ហើយ​ឈ្មោះ​សុ​ខៃ​ក៏មាន​សភាព​ធម្មតា​ឡើងវិញ​រួច​ក៏​នាំគ្នា​សម្រាក រហូតដល់​ម៉ោង ០៦ ព្រឹក​ទើប​ឈ្មោះ​ដា​វណ្ណ​ដាស់​ម្តាយ​បានដឹងថា​ម្តាយ​ស្លាប់​បាត់ទៅហើយ​។​

     ក្រោយមក​ក៍មាន​ការរាយការណ៍​តាម​ឋានានុក្រម​ហើយ​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សព​មាន ១.​កា​រិ​យា​ល​យ័​បច្ចេកទេស​ខេត្ត ២.​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​ជ​យ័​ជំនះ ៣.​ពេទ្យ​ស្រុក ៤.​ពេទ្យ​ឃុំ ៥.​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ៦.​ប៉ុស្តិ​រដ្ឋបាល ៧.​ក្រុមប្រឹក្សាឃុំ ៨.​លោក​មេភូមិ​
​បាន​ដំណើការ​ពិនិត្យ​សាកសព​ឃើញថា​តាម​ការសន្និដ្ឋាន​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ថា​ជនរងគ្រោះ​ស្លាប់​ដោយសា​ដាច់​ស​សៃ​ឈាម​ខួរក្បាល ហើយ​នៅលើ​ខ្លួន​សព​ពុំមាន​ស្លាក​ស្លាម​ឬ​ពាក់​ព​ន្ធ័​និង​បទល្មើស​អ្វី​ឡើយ ។​

    ក្រុមគ្រួសារ​សព​ពុំ​មានកា​ប្ដឹងផ្ដល់​អ្វី​ឡើយ ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់