adverise with khmeread 17c4fbc9 bb6c 4791 ba80 68821ed28caa

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​

     កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មុខកំពូល​ចាប់ខ្លួន​កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៣​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​រោង​កាហ្វេ​កៅ​ក្រូច ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខ​កពូ​ល​ខេត្តកណ្តាល​តាម​ដីកា​តុលាការ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ។​
   ប៉ូលិស​និយាយថា ប៉ូលិស​បាន​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ករណី ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៣​មករា ២០១៦​វេលា​ម៉ោង​៨​និង​៣០ នាទី​នៅ​ចំណុច​រោង​កាហ្វេ​កៅ​ក្រូច ភូមិ​ជ្រោយ​មេត្រី​
​ក្រោម​ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខ​កពូ​ល​ខេត្តកណ្តាល ។​
    ប៉ូលិស​បន្តថា ជនជាប់ចោទ​ឈ្មោះ​លី ពី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​កម្មករ នៅ ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​
​យោងតាម​ដីកា​លេខ​៨៩៥.១៥ ចុះ​ថ្ងៃទី ១៧.១១.២០១៥ របស់លោក​ផូង  វណ្ណ​ចៅក្រម​សើុប​សួរ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល  ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៣.០៨.២០១២

adverise with khmeread

មតិយោបល់