adverise with khmeread 1

Jurgen Klopp ចេញមុខគាំទ្រ Sturridge អស់ពីបេះដូង បន្ទាប់ពីឃើញកីឡាកររូបនេះស្រក់ទឹកភ្នែកពេលហ្វឹកហាត់

    ​Jurgen Klopp ច្រានចោល​ការលើកឡើង​ថា Daniel Sturridge បាត់បង់​ជំនឿ​ចិត្ត ខណៈ​ខ្សែប្រយុទ្ធ​រូបនេះ បាន​សម្រក់​ទឹកភ្នែក​ក្នុងការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​សុក្រ​។​

​    ​Sturridge មិនអាច​ស្វែងរក​គ្រាប់​បាល់​បាន​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ចាប់តាំងពី​ខែមេសា ហើយ​អាច​រក​បានតែ​ពីរ​គ្រាប់​ប៉ុណ្ណោះ ដោយ​គ្រាប់​បាល់​ទាំងពីរ​បានកើត​ឡើង​ក្នុងជំនួប​ជាមួយ Burton Albion ក្នុង​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក League Cup ក្នុង​រដូវ​កាល​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ ជា​ម្តងម្កាល​ត្រូវបាន​លុបចោល​ពី​ជម្រើស​ដំបូង​របស់ Klopp និង​នាំឱ្យមាន​ការរំពឹងទុក​ថា គាត់​នឹង​អាច​ត្រូវគេ​លក់​ចេញ ប៉ុ​ន្ត​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ Klopp បានផ្តល់​ការគាំទ្រ​ដ៏​កក់ក្តៅ​អស់ពី​បេះដូង​ដល់​កីឡាករ​រូបនេះ​។​

​    ​ដោយ​ត្រូវគេ​ចោទសួរ​ថា​តើ Sturridge មាន​ទំនុកចិត្ត​តិចពេក​ឬ​យ៉ាងណា អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បញ្ជាក់ថា "​ទេ ខ្ញុំ​មិនបាន​ឃើញ​ដូច្នេះ​ឡើយ​។ បន្ទាប់ពី​ការហ្វឹកហាត់​ស៊ុត ហើយ​នៅតែ​ឃើញ​អ្នក​គាត់​ស្រក់​ទឹកភ្នែក ពេល​អ្នកឃើញ​បែបនេះ អ្នក​ច្បាស់​ជា​លាន់មាត់​ថា ពិតជា​មិនគួរ​ឱ្យ​ជឿ​!"​។​

​    ​Klopp និយាយ​ដែរ​ថា​កីឡាករ​លំដាប់​កំពូល​ដូចជា Lewandowski និង Muller ក៏​ធ្លាប់​ឆ្លងកាត់​ពិសោធន៍​លំបាក​បែបនេះ​ដែរ ព្យាយាម​ខ្លាំង​ហើយ​នៅតែ​មិនអាច​រក​គ្រាប់​បាល់​បាន​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់