adverise with khmeread 1

Luis Suarez បើកទ្វារចំហសម្រាប់ការវិលត្រឡប់ទៅ Ajax វិញ

    ​Luis Suarez បាន​ទទូចថា គាត់​នឹង​បើកទ្វារ​ចំហ​សម្រាប់​ការវិលត្រឡប់​ទៅ Ajax វិញ ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា ខ្លួន​មិនល្អ​គ្រប់គ្រាន់​រយៈពេល​វែង​បន្តទៀត​ដើម្បី​លេង​ឱ្យ​អ្នក​មានបុណ្យ Barcelona ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ បាន​រីករាយ​ជាមួយនឹង​ភាពជោគជ័យ​របស់ខ្លួន​ដែល​បាន​ចំណាយ​ជាមួយ​ក្លឹប​ហូ​ឡង់​ក្នុង​ចន្លោះ​ឆ្នាំ ២០០៧ និង​២០១១ បន្ទាប់ពី​បាន​ចូលរួម​ស្នាក់​នៅក្នុង​ទឹកដី​ទីក្រុង Amsterdam ពី​ក្រុម Groningen ហើយ​បាន​ប្តេជ្ញា​នៅ​ថ្ងៃ​ផ្ទេរ​មក​ហង្ស​ក្រហម Liverpool ថា គាត់​នឹង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃ​ណាមួយ​ទៅកាន់​ទឹកដី Amsterdam ArenA ។​

​    ​Suarez បាន​ច្រានចោល​លទ្ធភាព​ផ្ទេរ​ទៅកាន់ Ajax វិញ​ពេលដែល​គាត់​បាន​ថ្លែងថា គាត់​មានបំណង​ចង់​ចូលនិវត្តន៍​នៅលើ​ទឹកដី Barcelona ប៉ុន្តែ​បច្ចុប្បន្ន​គាត់​បាន​ព្រលយ​ពាក្យ​ថា ការវិលត្រឡប់​នៅតែ​អាច​នឹង​កើតឡើង​។​

​    ​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ De Telegraaf "​ក្តី​សុបិន​របស់ខ្ញុំ​ទាំងស្រុង​បានក្លាយ​ទៅជា​ការពិត​នៅ Barcelona ហើយ​ខ្ញុំ​សង្ឃឹម​ស្នាក់​នៅទីនេះ​សម្រាប់​អាជីព​ដែល​នៅ​សេសសល់​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​រក្សា​ទម្រង់​លេង​ឱ្យ​ស្ថិតនៅ​កម្រិត​ខ្ពស់​បែបនេះ​។ ជាការ​ពិត ខ្ញុំ​នឹង​ពេញចិត្ត​ក្នុងការ​ត្រឡប់​ទៅកាន់ Ajax នៅ​ថ្ងៃ​ណាមួយ​។ ទោះបីជា​ប្រសិនបើ​វា​គ្រាន់តែ​ជាការ​អរគុណ​ចំពោះ Ajax ក៏ដោយ​។ Ajax គឺជា​ក្លឹប​ដែល​ធ្វើឱ្យ​ខ្ញុំ​ល្បីឈ្មោះ​ក្នុង​តំបន់​អឺរ៉ុប​"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់