14800060 1154974411256099 797725949 o

និស្សិត​ជំនា​ន់ទី ​១៥​ បៀ​ល​ប្រាយ សាខា​ខេត្ត​ព្រះសីហនុ​រងគ្រោះ​ដល់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

    ព្រះសីហនុ​ ៖ ​មន្ត្រី​មូលដ្ឋាន​សង្កាត់​លេខ​៤​ឱ្យដឹងថា យុវតី​និស្សិត​ម្នាក់​បាន​រងគ្រោះ​រហូត​ដល់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​នៅ​ម្តុំ​វេទិកា​វិមានឯករាជ្យ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៨​យប់មិញ ថ្ងៃទី​២២ ​តុលា ​២០១៦​។​

    មន្ត្រី​បន្តថា ប្រាក់ សុវណ្ណ​ភាព ដែលជា​និស្សិត​ជំនា​ន់ទី​១៥ ឆ្នាំ​ទី​២ ឆមាស​ទី​១ បន្ទប់​០១២ នៃ​សាកលវិទ្យាល័យ បៀ​ល​ប្រាយ សាខា​ខេត្ត​ព្រះសីហនុ​។​

    នៅ​ព្រឹក​ថ្ងៃទី​២៣​ តុលា​នេះ គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និង​និស្សិត នៃ​សាកលវិទ្យាល័យ បៀ​ល​ប្រាយ សាខា​ខេត្ត​ព្រះសីហនុ​ទាំងអស់ សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ប្អូនស្រី ប្រាក់ សុវណ្ណ​ភាព ដែលជា​និស្សិត​ជំនា​ន់ទី​១៥ ឆ្នាំ​ទី​២ ឆមាស​ទី​១ បន្ទប់​០១២ ដែល​ទទួលមរណៈភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២២ តុលា ២០១៦​។​

    បុគ្គលិក​វេ​ប​សាយ​ខ្មែរ​រីដ​ទាំងអស់​​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ប្អូនស្រី ប្រាក់ សុវណ្ណ​ភាព និង សម្តែង​ការ​សោយ​ស្តាយ​បំផុត​៕

មតិយោបល់