14808928 1154994524587421 1173794800 o

ជិះម៉ូតូបុក​ជាមួយ​រថយន្ត​កុងតឺន័រស្លាប់​ ៣ ​នាក់ ឆ្លៀតមានរថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀតកិន​សាកសព​បន្ថែម

    កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្តាលឱ្យ​យុវជន​ចំនួន​ ៣ ​នាក់ ស្លាប់​ភ្លាម​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ បុក​ជាមួយ​រថយន្ត​កុងតឺន័រ នៅលើ​ផ្លូវជាតិ​លេខ​៤​នៅ​យប់ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវបំបែក​ជា​៤ ផ្សារ​ព្រៃ​ផ្តៅ ស្ថិតក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    ​មន្ត្រីប៉ូលិស​បានឱ្យដឹង​ថា ជនរងគ្រោះ​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1C-2343 ធ្វើដំណើរ​មកពី​ទិស​ខាងជើង​ឆ្លង​ផ្លូវជាតិ​លេខ​ ៤ ទៅ​ត្បូង​។​

    ស្រាប់តែ​បុក​រថយន្ត កុងតឺន័រ​ ១ ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3D-6837 អ្នកបើកបរ ​(​មិន​ស្គាល់ឈ្មោះ​)​ ហើយ​ម៉ូតូ​បាន​បាន​ជ្រុល​បុក ចំ​ពី​ចំហៀង​រថយន្ត​ខាងឆ្វេង​កង់​ក្រោយ បណ្ដាលឱ្យ​រថយន្ដ​ជាន់​ស្លាប់​ទាំង​ ៣ ​នាក់​។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​តែម្តង​។​

    សាក្សី នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត បាន​កិន​សាកសព​បន្ថែម ធ្វើ​បែក​លលា ដ៏​ធ្លាយ​ខួរ​ពេញ​ផ្លូវ បែបនេះ​។​

    បច្ចុប្បន្ន​វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី​។ រីឯ​សាកសព​រក្សាទុក​នៅ មន្ទីរ​ព្យាបាល និង​សម្ភព​រស្មី ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​៕

មតិយោបល់