adverise with khmeread Unnamed %284%29

អាវុធហត្ថ​ឃាត់​បុរស​ឥណ្ឌូណេស៊ី​ ៥ ​នាក់​ពីបទ​ប្រើ​ហិង្សា​វាយ​មន្ត្រីប៉ូលិស​

    ព្រះសីហនុ ៖ ជនបរទេស​ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ីចំនួន​ ៥ ​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន ពីបទ​បាន​ប្រើ​ហិង្សា​វាយ​លើ​មន្ត្រីប៉ូលិស​ម្នាក់​បណ្តាលឱ្យ​របួស​កាលពី​វេលា​ម៉ោង​២​ និង៣០​នាទី រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៣​ តុលា ​២០១៦​ នៅ​ក្លឹប​កម្សាន្ត​អិ​ល​វី ស្ថិតនៅ​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការឃាត់ខ្លួន​យោងតាម​បណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ វែង​ ​លី​ង៉ូ​វ ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មន្ត្រីប៉ូលិស​មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ពីបទ​ថា​បាន​ប្រើអំពើ​ហិ​ង្សា​វ៉ៃ​មកលើ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ដាច់​កែងដៃ​ខាងឆ្វេង​ចំនួន​១​ កន្លែង ​និង​ចំ​មុខ​ខាងឆ្វេង​ចំនួន ​១ ​កន្លែង​កាលពី​វេលា​ម៉ោង​២​ និង៣០​នាទី រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៣​ តុលា​ ២០១៦ ​នៅ​ក្លឹប​កម្សាន្ត​អិ​ល​វី។​

    បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​ ៥ ​នាក់​មានឈ្មោះ​១-​ឈ្មោះ ហ៊ា​រូ ​អូ​តាវៀន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​ជនជាតិ​ឥណ្ឌូណេស៊ី​ ​មុខរបរ​បុគ្គលិក​ក​ប៉ាល់​ដឹកទំនិញ​, ២-​ឈ្មោះ​ ដាវី​ន ​ស៊ី​ម៉ា​ម៉ូ​រ៉ា ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​បុគ្គលិក​ក​ប៉ាល់​ដឹកទំនិញ, ​៣-​ឈ្មោះ​ ហ្សី​រី​ហ្សី​ម ស៊ី​លី​តង​ហ្គា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​បុគ្គលិក​ក​ប៉ាល់​ដឹកទំនិញ, ​៤-​ឈ្មោះ​ អា​ហ្គាស ណា​ឌី​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​បុគ្គលិក​ក​ប៉ាល់​ដឹកទំនិញ​ និង​៥-​ឈ្មោះ ​អា​មេ​ឌ​ស៊ី​ឡា​ប៊ែ​ន​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​ជនជាតិ​ឥណ្ឌូណេស៊ី ​មុខរបរ​បុគ្គលិក​កប៉ាល់​ដឹកទំនិញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​សាកសួរ​តាម​និតិ​វី​ធី​៕

adverise with khmeread

មតិយោបល់