adverise with khmeread 0

Jose Mourinho ត្រឡប់មក​ទឹកដី Chelsea ជា​លើកទីមួយ​ក្នុងនាម​ជា​អ្នកចាត់ការ Man Utd ចាញ់​ឡើង​ទក់​សាច់​

​    ​ក្រុម​បិសាច​ក្រហម Manchester United បាន​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​ក្រុម​តោ​ខៀវ Chelsea នៅមុននេះ​បន្តិច ខណៈ​អតីត​ក្រុម​លោក Jose Mourinho បាន​បំបាក់​ក្រុម​ភ្ញៀវ​ដល់​ទៅ ៤-០​។​

​    ​Man Utd បាន​ជួប​រឿង​ស៊យ​តាំងពីដើម​តង់​បន្ទាប់ពី​ខ្សែការពារ Daley Blind និង Chris Smalling បាន​ធ្វេសប្រហែស​ដោយ​អនុញ្ញាតឱ្យ​កីឡាករ Pedro រត់​ហែក​យក​បាល់​បាន​ងាយស្រួល ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​ស៊ុត​នាំ​មុន ១-០​។​

​    ​បន្ទាប់មក Gary Cahill ក៏​បន្ថែម​គ្រាប់​ទី​ពីរ នៅពេល​ខ្សែការពារ Man Utd មិនអាច​ទាត់​បាល់​ចេញពី​តំបន់​គ្រោះថ្នាក់​ក្រោយ​កីឡាករ Eden Hazard ទាត់​បាល់​ជ្រុង​។​

​    ​នៅក្នុង​តង់​ទី​ពីរ​នៅ​នាទី ៦២ កីឡាករ​អន្តរជាតិ​បែលហ្ស៊ិក Hazard បាន​ទម្លាយ​គ្រាប់​បាល់​ទី​បី​បន្ទាប់ពី​ការសហការ​គ្នា​យ៉ាង​ល្អជា​មួយ​កីឡាករ Nemanja Matic មុននឹង​កីឡាករ N'Golo ទម្លាយ​គ្រាប់​បាល់​ទី​បួន​ដ៏​អស្ចារ្យ​។​

​    ​អំឡុង​ការប្រកួត​គេ​ឃើញ​ក្រុម​អ្នកគាំទ្រ Manchester United បាននាំគ្នា​ស្រែកជេរ​លោក Mourinho ដោយ​ឱ្យ​លោក​ចាក​ចេញពី​ក្លឹប បន្ទាប់ពី​គាត់​ដឹកនាំ​ក្រុម​មិនសូវ​បានល្អ​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ជាពិសេស​គឺ​ចាញ់ Chelsea យ៉ាង​ស្ពឹក​មុខ​ដោយ​លទ្ធផល ៤-០៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់