Jolie 1

ចូលី និង ភីត ស្មូមកូនចិញ្ចឹមទី៧នៅខេត្តសៀមរាប

        ប្តីប្រពន្ធតារាហូលីវូដ​មួយគូនេះមាន​កូនប្រាំមួយនាក់រួចហើយគឺបីនាក់ជា​កូន​ចិញ្ចឹម ប៉ុន្តែវាហាក់ដូចជា​​ថា ពួកគេចង់ពង្រីកសមា​ជិកគ្រួសារ​បន្ថែម​ទៀត​។​

តាមសេចក្តីរាយការណ៍របស់គេហទំព័រ Mirror.co.uk កាលពីថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ថា ក្រុមគ្រួសារដំបូង​របស់តារាហូលីវូដ​ទាំងពីរ​អាច​នឹង​​ពង្រីកសមាជិក​ទី​៧​របស់​ខ្លួន។

          គេនិយាយថា អែនជេលីណា ចូលី (Angelina Jolie) និង ប៊្រែដ ភីត (Brad Pitt) បានស្មូមទារកកម្ពុជា​ម្នាក់ទៀត​ពីតំបន់រើស​សំរាម​នៅ​ក្នុង​ខេត្ត​សៀម​រាប ទីដែលតារាភាពយន្តរូបនេះកំពុង​ដឹកនាំការថតភាពយន្ត​ថ្មីរបស់ខ្លួន​គឺ​រឿង “First They Killed My Father”។

          សេចក្តីរាយការណ៍​ដដែល​បានបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរ ដែលមាន​កូនប្រាំមួយនាក់នេះ កំពុងឧបត្ថម្ភ​ដល់​គ្រួសាររបស់ទារករូបនេះ។

          ចូលី បាន​ស្គាល់​គ្រួសាររបស់ទារក អាឡូយ ស៊ួន (Allouy Shoun) នៅ​ពេល​ដែល​កូន​ស្រី ហ្សាហារ៉ា អាយុ១១​ឆ្នាំ​និង​ ស៊ីឡូ អាយុ៩ឆ្នាំ​របស់នាងក្លាយជា​មិត្តភក្តិរបស់​គ្រួសារនេះ​ ខណៈ​ពួកគេស្ថិតនៅប្រទេសកម្ពុជា។

          អាឡូយ អាយុ១៦​ខែគឺជាកុមារតូចជា​ងគេក្នុងចំណោម​ក្មេងៗ១៣​នាក់​ដែលរស់នៅ​ក្រោម​ខ្ទមប្រក់តង់កៅស៊ូនៅតំបន់​ក្រីក្រក្នុងខេត្តសៀម​រាប។

          តាមព័ត៌មានថា បងស្រីរបស់ក្មេងប្រុសរូបនេះឈ្មោះ ឡេដា ស៊ួន (Leida Shoun) អាយុ១៦ឆ្នាំបានប្រាស្រ័យលេងជាមួយកូនស្រីទាំងពីរ​របស់ ចូលី នៅពេល​ពួកគេកំពុងទទួលទានការ៉េម​ជាមួយ​ឪពុកម្តាយខ្លួន។

          ប្រភពមួយបាននិយាយថា “ចូលី បានសន្យា​ចំណាយ​ប្រាក់​១លាន​ដុល្លារ​ ដើម្បី​ជួយឧបត្ថម្ភ​ដល់​ក្រុមគ្រួសារនេះ និង​ដើម្បីស្មូមយក​កុមារតូច​ អាឡូយ ទៅចិញ្ចឹម”។

          កូនស្រីទាំងពីររបស់​តារាហូលីវូដរូបនេះគឺ ហ្សាហារ៉ា និង ស៊ីឡូ ហាក់​ដូច​ជាបាន​ទទួលមរតកទឹកចិត្តសប្បុរសពីធម្មជាតិនេះពី​ម្តាយរបស់ខ្លួន ហើយ​បាន​ទិញ​សម្លៀកបំពាក់​ថ្មីនិងកង់ពីរគ្រឿងដល់គ្រួសារកី្រក្រមួយនេះផងដែរ។

          ឡេដា និយាយថា “យើងមានតែកង់​មួយគ្រឿងគត់សម្រាប់គ្រួសារទាំង​មូល ហើយវាចាស់ណាស់ទៅហើយ។ ដូច្នេះ​សម្រាប់យើងទាំងអស់គ្នា នេះ​គឺជា​អំណោយ​ដ៏អស្ចារ្យ​។ ស៊ីឡូ និងហ្សាហារ៉ា គឺជា​មនុស្សដែលមានសណ្តាន​ចិត្ត​ល្អ​ណាស់”៕

ប្រភព៖ Mirror.co.uk

មតិយោបល់