adverise with khmeread Our grandmothers know best traditional remedy for asthma bronchitis cough lung diseases 600x378 600x378

ចាស់​បុរាណ​ចំណាប់​ណាស់​រឿង​ឱសថ​ធម្មជាតិ​! នេះ​ជា​អា​ថ៍កំ​បាំង​របស់គាត់​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ទងសួត ហឺត និង​ក្អក​

​    ​ជាទូទៅ​មនុស្ស​ជាច្រើន​មាន​រោគសញ្ញា​ជំងឺ​សួត​ផ្សេងៗ​គ្នា​ដូចជា ជំងឺ​រលាក​ទងសួត ជំងឺហឺត និង​ក្អក​ទាក់ទង​នឹង​សួត​។​

​    ​មាន​កត្តា​ជាច្រើន ដែល​អាច​បណ្ដាលឱ្យមាន​ជំងឺ​សួត​ដូចជា​ឆ្លង​មេរោគ អា​ឡែ​ស៊ី និង​ជក់បារី​។ ដោយឡែក អ្នក​អាច​ព្យាបាល​ជំងឺ​ទាំងនេះ​ដោយ​ខ្លួនឯងបាន​តាមរយៈ​រូបមន្ត​ទាំងនេះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ទឹមបារាំង​ក្រហម​កន្លះ​គីឡូក្រាម​
​    ​- ស្ករត្នោត​កន្លះ​គីឡូ​
​    ​- ក្រូច​ភា្ល​ឬ​ក្រូចឆ្មា​ទំហំ​ល្មម ២ គ្រាប់​
​    ​- ទឹក ៦ កែវ ឬ ១ លីត្រ​កន្លះ​
​    ​- ទឹកឃ្មុំ ៧ ស្លាបព្រា​កាហ្វេ​។​

​    ​* របៀប​ធ្វើ​៖
​    ​យក​ខ្ទះ​ទំហំ​ធំ​មួយ​ដាក់​លើ​ចង្ក្រាន និង​ចាក់​ស្ករត្នោត​ចូល​។ ចម្អិន​វា​ក្នុង​កម្ដៅភ្លើង​ល្មម និង​កូរ​វា​រហូតដល់​វា​ចេញ​ពណ៌​ត្នោត​ចាស់​។ ហាន់​ខ្ទឹមបារាំង​ល្អិតៗ ហើយ​ដាក់​វា​ចូលក្នុង​ខ្ទះ​។ ចម្អិន​គ្រឿងផ្សំ​ទាំងពីរ ២ ទៅ ៣ នាទី​។ បន្ទាប់មក​ដាក់​ទឹក​ចូល​។​

​    ​ចម្អិន​គ្រឿងផ្សំ​ទាំង ៣ ក្នុង​កម្ដៅភ្លើង​ល្មម រហូត​ទឹក​បី​នៅសល់​ទឹក​មួយ​។ ទុក​វា​ចោល​មួយសន្ទុះ​សិន ដើម្បីឱ្យ​ត្រជាក់​។ ខណៈនោះ​ច្របាច់​ក្រូចឆ្មា​ទុក​ម្ដុំ​។ បន្ទាប់មក​ពេល​វា​ត្រជាក់​ហើយ ដាក់​ទឹក​ក្រូចឆ្មា​និង​ទឹកឃ្មុំ​ចូល កូរ​ឱ្យ​សព្វ​។ ទុកចោល​ក្នុង​ខ្ទះ​មួយ​យប់​សិន​។ ព្រលឹម​ឡើង​ស្រង់​យកតែ​ទឹក ហើយ​ដាក់​ក្នុង​ដប​មួយ ហើយ​រក្សាទុក​ក្នុង​ទូទឹកកក​ជាការ​ស្រេច​។​

​    ​ទទួលទាន ១ ស្លាបព្រា​បាយ មុន​និង​បន្ទាប់ពី​អាហារ​បី​ពេល (​សរុប ៦ ស្លាបព្រា​)​។ ធ្វើបែបនេះ​រហូតដល់​តែមាន​អារម្មណ៍ល្អ​។ សម្រាប់​កូនក្មេង​ក៏​អាច​ញ៉ាំ​បានដែរ ប៉ុន្ដែ​ត្រឹម ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ មុនពេល​អាហារ​ទាំងបី​ពេល (​សរុប ៣ ស្លាបព្រា​)៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់