adverise with khmeread 1

"​ខ្ញុំ​ស្មានតែ​អស់លោក​មិន​ត្រឡប់មកវិញ​ទេ​": ទ័ព​អ៊ីរ៉ាក់​សង្គ្រោះ​ក្មេងស្រី​អាយុ ១០ ឆ្នាំ​ដែល​កំព្រា​ឪពុក​ដោយសារ​ពួក ISIS

    ​ក្មេងស្រី​អាយុ ១០ ឆ្នាំ​ម្នាក់នេះ​ស័ក្តិសម​នឹង​ស្រែកយំ​ឱ្យអស់​ពី​ចិត្ត​របស់​នាង​ណាស់ បើ​ផ្អែក​តាម​សាច់រឿង​ដែល​បាន​កើតឡើង​ចំពោះ​នាង​។ បី​ថ្ងៃ​អត់បាយ​អត់​ទឹក រូបនាង​បាន​តោង​ម្តាយ​កម្សត់​ទាំងអស់​សង្ឃឹម ខណៈដែល​សមរភូមិ​គួរឱ្យខ្លាច​ដើម្បី​រំដោះ​ទីក្រុង Mosul ពី​ពួក​បិសាច ISIS បាន​ផ្ទុះឡើង​នៅក្រៅ​ក្រុង​ដែលជា​ស្រុកកំណើត​របស់​នាង​។ 

​    ​ពេល​ក្រុម​រំដោះ​បានមក​ដល់ ដែល​ភាគច្រើន​ជា​ទាហាន​អ៊ីរ៉ាក់ នាង​តូច​ម្នាក់នេះ​បាន​ទប់​អារម្មណ៍​ក្តុកក្តួល​មិនឱ្យ​ស្រក់​ទឹកភ្នែក​ឡើយ ហើយ​ចូលទៅ​និយាយ​អរគុណ​ដល់​ទាហាន​ទាំងនោះ និង​ថែមទាំង​ថើប​ជើង​របស់​ពួកគេ​ទៀតផង​។ បន្ទាប់មក  នាង​តូច​ដ៏​ក្តុកក្តួល​ម្នាក់នេះ​បាន​និយាយ​ទៅ​ពួក​ទាហាន​រំដោះ​ទាំងនោះ​ថា "​ខ្ញុំ​ស្មានតែ​អស់លោក​មិន​ត្រឡប់មកវិញ​ទេ​"​។​

​    ​ភូមិ Kafer របស់​នាង​តូច​នេះ ដែលមាន​ចម្ងាយ ២៩ គីឡូម៉ែត្រ​ពី​ទីក្រុង Mosul បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ពួក ISIS តាំងពី​ឆ្នាំ ២០១៤ ពេល​ក្រុម​ទាហាន​អ៊ីរ៉ាក់​រត់គេចខ្លួន​ពេល​ប្រឈម​ការវាយលុក​យ៉ាងខ្លាំង​ពី​ពួក​បិសាច​នេះ​។ ហើយ​ឪពុក​នាង​ក៏បាន​ស្លាប់​នៅ​ឆ្នាំ​ដែល​ពួក ISIS ចូលកាន់​កាប់​ទីក្រុង​នេះដែរ​។ 

​    ​ភូមិ​នាង​ត្រូវបាន​រំដោះ​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​៕ 

ប្រភព៖ dailymail

 

adverise with khmeread

មតិយោបល់