adverise with khmeread 1

លោកតា​ចិត្តសឿង​ណាស់ ហាង Starbucks លិច​ទឹក​ប៉ុន​ហ្នឹងហើយ​ធ្វើ​ហី​! ឥឡូវ​រូបគាត់​មួយ​ប្លង់​លិច​ទឹក​នេះ​កំពុង​ល្បី​ខ្លាំង​

    ​រូបភាព​របស់​បុរស​ចំណាស់​នៅ​ទីក្រុង​ហុងកុង​ម្នាក់​ដែល​បាន​អង្គុយ​ក្នុង​ហាង​កាហ្វេ Starbucks ដែល​លិច​ទឹកភ្លៀង បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​យក​រូបភាព​របស់គាត់​ទៅ​កាត់ត​យ៉ាង​សម្បើម​ដៃ​។​

​    ​បើទោះជា​ហាង​កាហ្វេ​ត្រូវ​ទឹក​លិច​ក្តី ក៏​លោកតា​ដែល​ទទួលបាន​រហស្សនាម​ថា "​លោកតា Starbuncks" នៅតែ​ចាំ​ផឹក​កាហ្វេ និង​អាន​កាសែត​របស់គាត់​ទាល់តែ​ចប់​។​

​    ​ទីក្រុង​ហុងកុង​កំពុង​ត្រៀមខ្លួន​ទទួល​ព្យុះ​ទី​ហ្វុ​ង Haima ហើយ​នាពេល​បច្ចុប្បន្ន​ទីក្រុង​នេះ​កំពុង​រង​នូវ​គ្រោះទឹកជំនន់ និង​ព្យុះភ្លៀង​។ កាលពី​សប្តាហ៍​មុន ហុងកុង​បានទទួល​រង​នូវ​ទឹកភ្លៀង​ដល់​ទៅ ៧០ មិល្លីម៉ែត្រ​រយៈពេល​មួយ​ម៉ោង​ដោយ​បណ្តាលឱ្យ​សង្កាត់ Chai Wan ជន់​លិច​យ៉ាងខ្លាំង ដែលជា​កន្លែង​ដែល​រូបភាព​ខាងក្រោម​នេះ​ត្រូវបាន​ថត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់