adverise with khmeread 1

ក្មេង​ជំទង់​នេះ​ពិតជា​ចម្លែក​មិនគួរ​ឱ្យ​ជឿ ភ្ញាក់​ពី​សន្លប់​ដោយសារ​របួស​ក្បាល ពេល​ដឹងខ្លួន​វិញ​ក៏​កើតរឿង​អព្ភូតហេតុ​មិន​នឹកស្មាន​ដល់​

    ​យោងតាម​របាយការណ៍​របស់​កាសែត Independent កាលពី​ថ្ងៃអាទិត្យ​ទី​២៣ តុលា​បានឱ្យដឹងថា យុវជន​ម្នា​ក់បាន​ភ្ញាក់​ពី​សន្លប់​វិញ​ហើយ​អាច​និយាយ​ភាសា​អេ​ស្ប៉ា​ញ​បាន​យ៉ាង​ស្ទាត់ជំនាញ បន្ទាប់ពី​បាន​ប៉ះ​ទ​ង្កិ​ច​ក្បាល​ពេល​លេង​បាល់ទាត់​។​

​    ​អ្នកចាំទី​ឈ្មោះ Reuben Nsemoh វ័យ ១៦ ឆ្នាំ​បាន​ប៉ះ​ទ​ង្កិ​ចនឹង​ក្បាល​ជាមួយ​កីឡាករ​ម្នាក់ទៀត​អំឡុង​ការដណ្តើម​បាល់​គ្នា​ក្នុង​តំបន់​ប៉េ​ណា​ល់​ទី​។ គ្រូបង្វឹក​របស់​ក្រុម Reuben គឺ​លោក Bruno Kalonji បាន​ប្រាប់​ទូរទស្សន៍ WSB-TV ថា យុវជន​រូបនេះ​បាន​ឈប់​ដកដង្ហើម​ជាច្រើនលើក​ជា​ច្រើនសារ​បន្ទាប់ពី​ទ​ង្កិ​ច​ក្បាល​។​

​    ​គាត់​បាន​បន្ថែមថា "​គាត់​បាន​ងើប​ហើយ​បន្ទាប់មក​ក៏​ក្អួត​។ វា​ជា​ស្ថានភាព​គ្រោះថ្នាក់​ណាស់ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពីមុន​ទេ​"​។​

​    ​វេ​ប​សាយ Pix11 បាន​រាយការណ៍​ថា នៅពេល​យុវជន​មកពី​រដ្ឋ Georgia សហរដ្ឋអាមេរិក​រូប​នេះ​បានដឹងខ្លួន​ឡើង រូបគេ​ក៏​ឈប់​និយាយ​ភាសា​អង់គ្លេស ប៉ុន្តែ​បែរជា​និយាយ​ភាសា​អេ​ស្ប៉ា​ញ​បាន​យ៉ាង​ស្ទាត់ជំនាញ ដែល​គាត់​មិនអាច​ធ្វើបាន​ពីមុនមក​ឡើយ​។​

​    ​ទោះយ៉ាងណា ក្រោយ​ការ​ងើប​ពី​សន្លប់​ប៉ុន្មាន​ថ្ងៃ សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់គាត់​ក៏​វិលត្រឡប់​មកវិញ ខណៈ​សមត្ថភាព​និយាយ​ភាសា​អេ​ស្ប៉ា​ញ​របស់គាត់​បាន​ថយចុះ​ទៅវិញ​។ Reuben គិតថា គាត់​ប្រហែលជា​ចងចាំ​ការសន្ទនា​ជាមួយ​បងប្រុស​របស់ខ្លួន និង​មិត្ត​ភ័ក្តិ​ដែល​ស្ទាត់ជំនាញ​ភាសា​នេះ​។​

​    ​Reuben ដែល​បាន​ប៉ះ​ទ​ង្កិ​ច​ខួរក្បាល​ចំនួន​បី​កន្លែង ឥឡូវ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​របស់គាត់​។ គាត់​នៅតែ​សង្ឃឹមថា គាត់​នឹង​នៅតែ​ក្លាយជា​កីឡាករ​អាជីព​ម្នាក់​។​

​    ​រីឯ​គ្រូបង្វឹក​លោក Kalonji បាន​និយាយថា គាត់​នឹង​អនុញ្ញាតឱ្យ Reuben លេង​នៅលើ​ទីលាន​ប្រសិនបើ​គាត់​ពាក់មួក​ការពារ​ក្បាល​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់