adverise with khmeread Untitled 1

និយាយថា​លា​ហើយ​ជំងឺ​ត្រចៀក​ទាំងឡាយ​! ព្យាបាល​តាម​វិធី​ទាំងនេះ លោកអ្នក​នឹង​សង្កេតឃើញ​លទ្ធផល​ត្រឹម​ថ្ងៃទី ១

​    ​មូល​ហេតុដែល​ត្រចៀក​មាន​ជំងឺ​ដោយសារ​បាក់តេរី ឬ​វីរុស​ក្នុង​ក្រដាសត្រចៀក​។ ត្រចៀក​ឆ្លង​មេរោគ​កើតឡើង​ជារឿយៗ​លើ​កុមារ​ច្រើនជាង​យុវវ័យ​។ មេរោគ​ខ្លះ​ធ្វើឱ្យ​ត្រចៀក​ឈឺចាប់​នៅ​ខាងក្នុង រមាស់ ពិបាក​គេង ឈឺក្បាល ឮ​សំឡេង​ខ្សោយ វិលមុខ​ខ្លាំង មាន​ហៀរ​ទឹក​ចេញពី​ត្រចៀក ចង់​ក្អួត រាគ និង​ផ្សេងៗ​ទៀត​។​

​    ​ដោយឡែក​ប្រសិនបើ​អ្នក​ទុក​វា​យូរ​អាច​នឹងមាន​ជំងឺ​ត្រចៀក​ធ្ងន់ធ្ងរ ឬ​អាច​បណ្ដាលឱ្យ​ថ្លង់​បាន​។ ព្យាបាល​ពី​ឥឡូវនេះ​ជាមួយនឹង​វី​ធី​សាស្ត្រ​ក្រោម​៖

​    ​១. អំបិល​
​    ​- កម្ដៅ​អំបិល ១ កែវ​នៅលើ​ខ្ទះ​ក្ដៅ​ក្នុង​កម្រិត​ភ្លើង​ទាប​រយៈពេល ២ ទៅ ៣ នាទី​។​
​    ​- ដាក់​វា​នៅលើ​ក្រណាត់​មួយ​ខ្ទប់មាត់​ឱ្យ​ជិត​។​
​    ​- នៅពេល​វា​ក្ដៅ​ឧណ្ហៗ ស្អំ​ក្រណាត់​នោះ​នៅលើ​ត្រចៀក ៥ ទៅ ១០ នាទី​។​
​    ​- អ្នក​អាចធ្វើ​បែបនេះ​ច្រើនដង​ក្នុង​មួយថ្ងៃ និង​រៀងរាល់ថ្ងៃ​រហូតដល់​ត្រជាក់​ជាសះស្បើយ​។​

​    ​២. ខ្ទឹមស​
​    ​- ដាំ​ខ្ទឹមស ៣ កំពឹស​ដាក់​ក្នុង​ទឹក​បរិមាណ​ល្មម ៥ នាទី បន្ទាប់មក​កិន​ខ្ទឹមស​និង​ថែម​អំបិល​បន្តិចបន្តួច​។ យក​គ្រឿងផ្សំ​នោះ​ដាក់​លើ​ក្រណាត់​ស្អាត​មួយ និង​ស្អំ​វា​នៅលើ​ត្រចៀក ៥ ទៅ ១០ នាទី​។​

​    ​៣. ទឹកខ្មេះ​ប៉ោម​
​    ​- លាយ​ទឹកខ្មេះ​ប៉ោម​ជាមួយនឹង​ទឹក ១ ស្លាបព្រា​បាយ​។ ត្រាំ​សំឡី​ក្នុង​ទឹក​នោះ ហើយ​ដាក់​សំឡី​នោះ​ក្នុង​ត្រជាក់​ទុកចោល ៥ នាទី សឹម​ដកចេញ​បោះចោល​និង​យក​សំឡី​ជូត​សម្អាត​ក្នុង​ត្រចៀក​៕

ប្រភព​៖ healthyfoodhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់