adverise with khmeread Untitled 2

មិនគួរ​ឱ្យ​ជឿ​! ផ្លែ​ត្រប់​ជា​ក្តីសង្ឃឹម​ដ៏​ខ្ពស់​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​មហារីក​ពោះវៀន​

​    ​ដូចដែល​អ្នកដឹង​ហើយ​ថា ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​គឺ​ប្រឈម​នឹង​ហានិភ័យ​ប៉ះពាល់​សុខភាព​តិច​ណាស់​។ បើទោះជា​ត្រប់​មិនសូវ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្ដែ​ពួកវា​មាន​សារជាតិ​ចិញ្ចឹម​ច្រើន និង​ល្អ​សម្រាប់​សុខភាព​។​

​    ​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ជាច្រើន​បាន​ណែនាំ​ឱ្យ​មនុស្ស​ទទួលទាន​ត្រប់​រៀងរាល់ថ្ងៃ ដោយសារ​គេ​ធ្វើ​ពិសោធន៍​ឃើញ​វា​ជា​ប្រភព​វីតាមីន ជាតិ​សរសៃ សារធាតុ Nasunin និង​អាស៊ីត Chlorogenic​។ ការទទួល​ទាន​ត្រប់​កាន់តែច្រើន​នឹង​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម ធាត់ ជំងឺ​បេះដូង និង​ការស្លាប់​មុន​អាយុ​។ លើសពីនោះ​វា​ជួយ​ឱ្យមាន​កម្លាំង និង​ជួយ​ដល់​សុខភាព​ស្បែក​និង​សក់​ទៀតផង​។​

​    ​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរ​ពិសា​ត្រប់​ដើម្បី​សុខភាព​ល្អ​៖
​    ​- បង្ការ​ស្ទះ​សរសៃឈាម​
​    ​- បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​
​    ​- ជួយ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការពារ​អ្នក​ពី​ជំងឺមហារីក​ពោះវៀន​
​    ​- ជួយ​ដល់​ស្បែក​
​    ​- ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
​    ​- ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​បំបាត់​ស្រេ្ដ​ស​
​    ​- ជាតិ​ដែក កាល់ស្យូម និង​ផ្សេងទៀត​ក្នុង​ត្រប់​ផ្គត់ផ្គង់​ដល់​រាងកាយ​
​    ​- ល្អ​សម្រាប់​បញ្ចុះទម្ងន់​ប្រសិនបើ​អ្នក​ញ៉ាំ​វា​រាល់ថ្ងៃ​។​

​    ​ចំណាំ​៖ មិន​ត្រូវយក​ត្រប់​ទៅ​ចៀន ឆា ឬ​បំពង​នោះទេ វា​នឹង​ធ្វើឱ្យ​បាត់បង់​គុណភាព​របស់​វា​៕

​ប្រភព​៖ naturehealthandbeauty

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់