adverise with khmeread 14800019 1155402737879933 192526471 o

ចេះតែមាន​ហើយ​! ឪពុក​ម្នាក់នេះ​ប្រគល់​កូនប្រុស​អាយុ ១២ ឆ្នាំ​ឱ្យ​រៀបការ​ជាមួយ​ប្អូនស្រី​ជីដូនមួយ​អាយុ ១១ ឆ្នាំ​

    ​ក្មេងប្រុស​អាយុ ១២ ម្នាក់​នឹង​រៀបការ​ជាមួយ​ប្អូនជីដូនមួយ​របស់ខ្លួន​ដែលមាន​អាយុ ១១ ឆ្នាំ បន្ទាប់ពី​ឪពុក​សញ្ជាតិ​អេ​ហ្ស៊ី​ប​ខាង​ក្មេងប្រុស​បានប្រកាស​ពិធី​ភ្ជាប់ពាក្យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ហើយ​ថែមទាំង​ជូនពរ​ដល់​កូនប្រុស​ខ្លួន​ទៀតផង​។​

​    ​ខណៈ​កំពុង​អបអរ​អាពាហ៍ពិពាហ៍​កូនប្រុស​ច្បង​របស់ខ្លួន លោក Nasser Hassan ហាក់​សប្បាយចិត្ត​ទ្វេដង​ដោយបាន​ប្រកាស​ពី​ពិធី​ភ្ជាប់ពាក្យ​រវាង​កូនប្រុស​ស្រី​ដែល​នៅមាន​វ័យ​កំពុង​សិក្សា​ថ្នាក់​បឋម​នៅឡើយ​នេះ​។​

​    ​យោងតាម​កាសែត Washington Post ឱ្យដឹងថា ការ​ជូនពរ​របស់​ឪពុក​រូបនេះ​បាន​បង្កឱ្យមាន​កំហឹង​គ្រប់ទិសទី​ក្នុងប្រទេស​អេ​ហ្ស៊ី​ប ព្រោះ​ការរៀប​ការ​ក្រោម​អាយុ ១៨ ឆ្នាំ​គឺ​ខុស​ច្បាស់​ក្នុងប្រទេស​នេះ​។​

​    ​លោក Hassan បាន​ប្រាប់​កាសែត Al Watan ថា គ្មានអ្វី​ដែល​មិន​សមរម្យ​នោះឡើយ​ដោយ​ផ្សំ​កូន​ក​ម្លោះ​ឈ្មោះ Omar អាយុ ១២ ឆ្នាំ​ជាមួយ​កូនក្រមុំ Gharam អាយុ ១១ ឆ្នាំ ព្រោះនេះ​គ្រាន់តែ​ជា​ពិធី​ភ្ជាប់ពាក្យ​ប៉ុណ្ណោះ​។​

​    ​ពិធី​ភ្ជាប់ពាក្យ​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ភាគខាងត្បូង​ទីក្រុង Cairo ដល់​ទៅ ១២០ គីឡូម៉ែត្រ ប៉ុន្តែ​គ្មាន​ភ្ញៀវ​ណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ​ក្រោយ​ដឹង​ព័ត៌មាន​ខុស​ប្រក្រតី​មួយ​នេះ​។​

​    ​រូបភាព​គូស្រករ​ថ្មីថ្មោង​នេះ​បាន​បង្កឱ្យមាន​កំហឹង​យ៉ាងខ្លាំង​បន្ទាប់ពី​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ​សង្គម ហើយ​លោក Reda Eldanbouki ប្រធាន​មជ្ឈមណ្ឌល​ស្ត្រី​សម្រាប់​ជំនួយ​ស្របច្បាប់ និង​ប្រឹក្សា​យោបល់ បាន​នាំយក​រឿងនេះ​ទៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កុមារភាព និង​ម្តាយ ដោយ​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​អគ្គ​រដ្ឋអាជ្ញា​ដោយ​ហៅ​ការរៀប​ការ​នេះ​ថា ជា​បទឧក្រិដ្ឋ​។​

​    ​ប៉ុន្តែ​ឪពុក​ខាង​ប្រុស​បាន​និយាយថា គាត់​ជាម​នុស្ស​សេរីនិយម ហើយ​គាត់​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ ព្រោះ​គូ​ទាំងពីរ​នឹង​រៀបការ​នៅពេល​ពួកគេ​មាន​អាយុ​ស្របច្បាប់​៕

ប្រភព៖ metro


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់