adverise with khmeread 1

អ្នកគាំទ្រអង្វរសុំព្រះជាម្ចាស់ផ្តល់ជីវិតឲ្យតារាចម្រៀង ដេវីដ បូវី ឡើងវិញ

          អ្នក​គាំទ្រ​ជាង ១.៥០០​នាក់​របស់​តារាចម្រៀង ដេវីដ បូវី (David Bowie) ​បាន​ចុះហត្ថលេខាលើ​ញត្តិ​មួយសុំ​ព្រះជា​ម្ចាស់​ឲ្យផ្តល់​ជីវិត​ដល់​​តារាច​ម្រៀងប៉ប់​​រូបនេះ​​វិញ​។

          ញត្តិមិនធម្មតា ដែល​គេដាក់​ចំណងជើងថា “និយាយថា ទេ ចំពោះ​មរណភាព​របស់​លោក ដេវីដ បូវី” ត្រូវបានបង្កើតនៅលើ​គេហទំ​ព័រ website change.org ​ដោយ​អ្នកគាំទ្រ​ម្នាក់​ឈ្មោះ អែនឌ្រា ណាតេលឡា (Andrea Natella) មកពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី​ ។

        នៅលើគេហទំព័រ​ដដែលនេះ នាងសរសេរថា “ដេវីដ បូវី មិនអាច​ស្លាប់​បាន​ទេ”។

          មនុស្សមកពីគ្រប់ទិសទីនៅលើពិភពលោក តាំងពីអ៊ីតាលី ប៉ូឡូញ​​ ក្រុង​អាប៊ូដាប៊ី និងក្រុងឡុងដ៍បានចុះហត្ថលេខាលើ​ញត្តិ​នេះ។

          អ្នកគាំទ្រ​ម្នាក់ទៀតឈ្មោះ មៀកូ បូស៊ីយ៉ូ (Mirko Bosio) មកពីប្រទេស​បារាំងបានសរសេរនៅលើគេហទំព័រ​នេះថា “ខ្ញុំមិនជឿថា មនុស្សជាតិ​គ្រប់​រូប​បាន​ត្រៀម​ខ្លួន​ទទួលយក​​ទីអវនសានដែលព្រះបានបង្កើតឡើងនេះទេ”។

          អ៊ីឡារៀ អ៊ីសាអៀ (Ilaria Isaia) មកពីអ៊ីតាលី​សរសេរថា “ខ្ញុំនិយាយថា ទេ ពីព្រោះ​នេះគឺជា​រឿងដ៏អាក្រក់បំផុត​ដែលព្រះបានធ្វើមកលើ​យើងទាំងអស់គ្នា​នៅ​ពេល​នេះ!”។

          អេឡេណា ហ្គីកលីអូណេ (Elena Ghiglione) មកពីអ៊ីតាលីផងដែរ​បាន​បន្ថែម​ថា “ខ្ញុំមិនចង់រស់នៅក្នុងពិភពលោក​ដែល​គ្មាន​ ដេវីដ បូវី ទេ”។

          តារាចម្រៀង​អង់គ្លេស​ ដេវីដ បូវី ទទួលមរណភាព​ក្នុងវ័យ៦៩​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១០​ខែ​មករា​ បន្ទាប់ពី​ទ្រាំទ្រនឹងជំងឺ​មហារីក​យ៉ាងស្ងាត់ស្ងៀម​បំផុត៕

adverise with khmeread

មតិយោបល់