adverise with khmeread 1

ការលើកឡើងមុនៗគ្រាន់តែជាការសន្និដ្ឋានត្រូវ៥០ភាគរយប៉ុណ្ណោះ! ឥឡូវគេរកឃើញមូលហេតុពិតដែលធ្វើឱ្យលិចកប៉ាល់និងយន្តហោះនៅ តំបន់ត្រីកោណមរណៈ Bermuda ហើយ

    អាថ៌កំបាំងនៅតំបន់ត្រីកោណ Bermuda ប្រហែលជារកឃើញចម្លើយត្រឹមត្រូវហើយដោយផ្កាយរណបឧតុនិយមមួយ។

    អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ការបាត់ខ្លួនរបស់យន្តហោះ កប៉ាល់ និងទូកនេសាទជាដើមនៅក្នុងតំបន់ដែលមានផ្ទៃក្រឡា ៥០ ម៉ឺនគីឡូម៉ែត្រការ៉េនេះ នៅក្នុងតំបន់ដែលមានប្រទេសដូចជាព័រតូរីកូ ដែនដី Bermuda របស់អង់គ្លេស និងទីក្រុងម៉ៃអាមី នៅតែមិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយ ហើយមនុស្សជាច្រើនបានច្រានចោលការបាត់ទាំងនេះថាជារឿងចៃដន្យ។

    តំបន់ត្រីកោណនេះត្រូវបាននិយាយថា បានធ្វើឱ្យបាត់បង់ជីវិតយ៉ាងហោចណាស់ ១.០០០ នាក់ជាមួយយន្តហោះចំនួន ៧៥ គ្រឿង និងកប៉ាល់រាប់រយនៅក្នុងរយៈពេលជិត ១០០ ឆ្នាំមកនេះ។

    ប៉ុន្តែឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ពពករាងឆកោនដែលបង្កើតគ្រាប់បែកខ្យល់ ជាមួយល្បឿនខ្យល់ដល់ទៅ ២៧៤ គីឡូម៉ែត្រក្នុងមួយម៉ោងអាចជាដើមចមនៃឧប្បត្តិហេតុនៅតំបន់នេះ។

    ព្យុះដែលបង្កើតដោយគ្រាប់បែកខ្យល់នេះត្រូវបានគេនិយាយថា មានឥទ្ធិពលខ្លាំងក្លាដែលអាចពន្លិចកប៉ាល់ និងយន្តហោះទៅក្នុងមហាសមុទ្រអាត្លង់ទិកភ្លាមៗ។

    ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា ពពកធំៗបានបង្ហាញខ្លួននៅចុងភាគខាងលិចនៃកោះ Bermuda ដែលមានទំហំពី ៣២ ទៅ ៥៥ គីឡូម៉ែត្រ។

    លោកសាស្រ្តាចារ្យ Steve Miller អ្នកឯកទេសខាងផ្កាយរណបឧតុនិយមម្នាក់នៅឯសាកលវិទ្យាល័យ Colorado State University បានប្រាប់វេបសាយ Science Channel ថា "អ្នកមិនងាយឃើញចុងពពកនោះឡើយ។ ភាគច្រើន ពពកបង្ហាញខ្លួនមិនទៀងទាត់ទេ មុនពេលបញ្ចេញគ្រាប់បែកខ្យល់"។

    ដោយប្រើផ្កាយរណបដើម្បីសង្កេតមើលថាតើមានអ្វីកើតឡើងនៅក្រោមពពករាវឆកោណនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ខ្យល់នៅកម្រិតទឹកសមុទ្របានកើនឡើងទៅល្បឿនមួយដ៏លឿន ដោយបង្កើតរលកទឹកសមុទ្រនៅកម្ពស់ជាង ១៣ ម៉ែត្រ។

    តំបន់ត្រីកោណ Bermuda Triangle ត្រូ​វបានឱ្យឈ្មោះនៅក្នុងទសវត្សរ៍ ១៩៥០ ដោយអ្នកកាសែតម្នាក់ដែលសរសេរអំពីការបាត់ខ្លួននូវកប៉ាល់ និងយន្តហោះដ៏ច្រើននៅក្នុងតំបន់នេះ។

    យោងតាមរបាយការណ៍ឱ្យដឹងថា យ៉ាងតិចណាស់ យន្តហោះចំនួនបួនគ្រឿង និងកប៉ាល់ចំនួន ២០ គ្រឿងបានបាត់ខ្លួននៅក្នុងតំបន់នេះរៀងរាល់ឆ្នាំ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់