14804717 1155415014545372 1991594108 n

Facebook កុំ​អី​មិនមាន​រូបរាង​ដូច​សព្វថ្ងៃនេះ​ទេ​! មនុស្ស​នៅ Microsoft ម្នាក់​សុំ​ទិញ Facebook ពី Zuckerberg តែ​ត្រូវបដិសេធ​

​    ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNBC លោក Steve Ballmer បាន​ប្រាប់ថា ខណៈ​រូបលោក​នៅ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft លោក​បាន​ទៅរក Mark Zuckerberg​។ លោក​បានផ្តល់​ជូន​តម្លៃ​ទិញ​ចំនួន ២៤ ពាន់​លាន​ដុល្លារ គឺ​តិច​ជា​តម្លៃ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Facebook ដូច​មេឃ​និង​ដី​។ ទោះយ៉ាងណា លោក Zuckerberg បាន​ច្រានចោល​សំណើសុំ​ទិញ​នោះ​។ 

​    ​ក្រុមហ៊ុន Facebook Inc. បានធ្វើ​ដំណើរ​តាម​ទូក​របស់ខ្លួន​ដោយ​សុវត្ថិភាព​រហូតដល់​ក្រុមហ៊ុន​មានតម្លៃ​ទីផ្សារ​បច្ចុប្បន្ន ៣៧៤ ពាន់​លាន​ដុល្លារ​។ ពេល​ស្នើ​ទិញយក Facebook ផ្តាច់​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ តម្លៃ​ក្រុមហ៊ុន​នេះ​មិនធំ​ដល់​ថ្នាក់​នេះ​ទេ​។​

​    ​លោក Ballmer បាន​រំលឹក​ប្រាប់​កម្មវិធី Squawk Box របស់​ទូរទស្សន៍ CNBC ថា ពេល​គាត់​ចង់​ទិញយក Facebook ក្រុមហ៊ុន​នេះ​នៅ "​តូច​ណាស់​"​។   

​    ​Mark Zuckerberg បាន​បដិសេធ​សំណើ​ទិញ ២៤ ពាន់​លាន​ដុល្លារ​ដើម្បីឱ្យ Facebook ក្លាយជា​ក្រុមហ៊ុន​របស់ Microsoft ហើយ​លោក​ពិតជា​សម្រេច​ចិត្តបាន​ល្អ​ណាស់ ដែល​មិន​លក់​វា បើ​កុំ​អី​ថ្ងៃនេះ​រូបរាង Facebook មិនដឹង​ជា​ទៅ​យ៉ាងណា​នោះទេ​។ 

​    ​លោក Steve Ballmer អាយុ ៦០ ដែល​បម្រើ​ការជានា​យក​ប្រតិបត្តិ Microsoft ពី​ឆ្នាំ ២០០០ ដល់ ២០១៤ មិនបាន​ប្រាប់ថា​គាត់​បានស្នើ​សុំ​ទិញ Facebook ឱ្យ​ពិតប្រាកដ​ឆ្នាំ​ណា​ទេ ដោយ​គាត់​គ្រាន់តែ​បញ្ជាក់ថា ពេល​គាត់​សុំ​ទិញ​នោះ ក្រុមហ៊ុន​នេះ​តូច​ខ្លាំងណាស់​៕

 

មតិយោបល់