adverise with khmeread Unnamed %284%29

ម៉ូតូ​បុក​ម៉ូ​​តូ​របួសធ្ងន់ម្នាក់​នៅ​ស្អាង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ និង​មូ​តូ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​​ស្រាលកើតឡើង​នៅ​ថ្ងៃទី​២៣ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង៦ ​និង​៥០​នាទី​យប់​នៅ​ចំណុច​ផ្លូវលំ​លេខ​១២១៤ ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ខ្មៅ សេរី​២០១៣ ពាក់​ស្លាក​លេខ​តាកែវ ​1D- 8997​ បើកបរ​ដោយ​ឈ្មោះ ​ចាន់ សា​រួន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មុខរបរ​ ​បុគ្គលិក​ធនាគា​ពេជ្រ​វឌ្ឍនៈ ​(​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ​ឈ្មោះ​ ផេង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ មុខរបរ​បុគ្គលិក​ធនាគា​ពេជ្រ​វឌ្ឍនៈ ​(​មិន​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា បានធ្វើ​ដំណើរ​ពី​លិច​មក​មក​កើតរបួសស្រាល។​

    លុះ​ពេល​ដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយនិង​ម៉ូតូ​ម៉ាក​ហុងដា សេ​៩០ ពណ៌ខៀវចាស់ ពាក់​ស្លាក​លេខ​ណ្ដា​ល ​1R-5927 បើកបរ​ដោយ​ឈ្មោះ ​ហេង អាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​មុខរ​បរៈក​ម្មករ​រោងចក្រ​ទុយោ (​ពាក់មួក​សុវត្ថិភាព​)​ មាន​ទីលំនៅ​ភូមិ​អណ្ដូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពុងបើក​បញ្ច្រាស់​ទិស​គ្នា​ពី​កើតមក​លិច បណ្ដាលឱ្យ​ដួល​រងរបួស​ធ្ងន់​។​

    ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ខូចខាត​ធ្ងន់ រីឯ​អ្នករងគ្រោះ​ឈ្មោះ​ ហេង អាត ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរ​កាល់​ម៉ែត្រ។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ចាន់ សា​រួន មក​សាកសួរ​និង​នាំយក​វត្ថុតាង​ទាំងពីរ​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់៕

adverise with khmeread

មតិយោបល់