adverise with khmeread Unnamed %285%29

ម៉ូតូ​បុក​ជាមួយ​រថយន្តក្រុង​របួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​កៀនស្វាយ

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​កើតឡើង​ថ្ងៃទី២៣ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ​៤​ ល្ងាច​នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ២៥-២៦ ​ភ្នំពេញ​-​អ្នក​លឿង​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​ន​យាយ​ថា ភាគី​ម៉ូតូ ​០១ ​គ្រឿង​ម៉ាក់​ HONDA Draem C125 ​ស៊េរី ​2016​ ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ភ្នំពេញ ​1FQ.7312 បើកបរ​ដោយ​ឈ្មោះ​ សោម សាមី​ឌី (​ហៅ​ឌី​)​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ (​ខ្មែរ​)​ មាន​ទីលំនៅ​ភូមិ​តា​រាប ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ជ​ណ្ដើ​រយ​ន្ត​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​។​

    ចំណែក​ភាគី​រថយន្ត ​០១ ​គ្រឿង​ប្រភេទ ទេសចរណ៍​ ៤៥ ​កៅអី ដឹក​អ្នកដំណើរ​ភ្នំពេញ​-​បាវិត ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​3B.8899  អ្នកបើកបរ​គេចខ្លួន​ក្រោយ​កើតហេតុ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ ០១ ​គ្រឿង​ខាងលើ​ក្នុងទិសដៅ​អ្នក​លឿង-​ភ្នំពេញ។ ​ពេល​បើក​ដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​ជែង​រថយន្ត​ ០១ ​គ្រឿង​ទៀត មិន​ចាំ​ម៉ាក់ រួច​ក៏​ជ្រុល​ទៅបុក​និង​រថយន្តក្រុង ចំហៀង​ខាងឆ្វេង ក្នុងទិសដៅ​បញ្ច្រាស់ បណ្តាលឱ្យ​ដួល​ម៉ូតូ​បោក​នឹង​ថ្នល់​របួសធ្ងន់ បាក់​ម្រាមដៃ ឆ្វេង​និង​បោក​ក្បាល​លើ​ថ្នល់​។​

    ចំណែក​រថយន្ត​បន្តដំណើរ​ទៅមុខ​បាន​ប្រហែល​ជាង​ ​១០០ ​ម៉ែត្រ​ទើប​ឈប់ អ្នកបើកបរ​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ទៅដល់។ រឺ​ឯ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ ដឹកយក​ទៅកាន់​មន្ទីរពេទ្យ ភ្នំពេញ​។​

    ក្រោយទ​ទួល​បាន​ព័ត៌មាន កម្លាំង​មន្ត្រី​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត​នីតិវិធី​ធ្វើការ​វាស់វែង បន្ត​ចាត់ ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់