adverise with khmeread Unnamed %281%29

រថយន្ត​ស៊េរី​ទំនើប ​RANGE ROVER ​មិន​បង្អង់​ល្បឿនជ្រុល​ទៅបុក​ខឿន​រង្វង់​មូល​វត្តភ្នំ​ក្រឡាប់​ខ្ទេច​ដំបូល តែឆ្លៀតសុំ​ប្រជាពលរដ្ឋ​មកជួយ​រុញ​រថយន្ត​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោក​ខ្លួន បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក ​RANGE ROVER ​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ខឿន​រង្វង់​មូល​វត្តភ្នំ បណ្ដាលឱ្យ​ក្រឡាប់ តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​ម្ចាស់ ​និង​អ្នកដំណើរ​តាម​ដងផ្លូវ​រងរបួស​ឡើយ។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​១២ ​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ខាង​ត្បូ​ង​ជាប់​រង្វង់​មូល​វត្តភ្នំ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    សាក្សី​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គឺមាន​បុរស​ម្នាក់​ដែល​ស្រវឹងស្រា បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2R.4777 បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​។​

    ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ខឿន​រង្វង់​មូល​វត្តភ្នំ បណ្ដាលឱ្យ​ក្រឡាប់​បះ​កង់​ឡើង​តែម្ដង​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​កើតហេតុ​ភ្លាមៗ ម្ចាស់​រថយន្ត​បង្ក​បានគាស់​កញ្ចក់​ចេញ​ដើម្បី​រំដោះខ្លួន ហើយ​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នៅក្បែរនោះ មកជួយ​រុញ​រថយន្ត​បង្កឱ្យ​មក​សភាព​ដូចដើម​វិញ។​

    បន្ទាប់​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ឃាត់​ម្ចាស់​រថយន្ត​បង្ក​ទុក​នោះទេ ដោយ​បណ្ដោយ​ឱ្យ​អ្នកបង្ក​នោះ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ រួច​កម្លាំង​សម្ថ​ត​កិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ វាស់វែង​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់