adverise with khmeread Edcc58f6580c6f349eccc14b34072dc6

នេះ​ជា​អ្វីដែល Mourinho អាច​ប្រាប់​ទៅ Antonio Conte ក្រោយ​បញ្ចប់​ការប្រកួត​យប់មិញ​

    ​Antonio Conte គឺជា​បុរស​ដ៏​រីករាយ​បំផុត​ម្នាក់​ក្នុង​ពិភពលោក អំឡុង​លទ្ធផល​ជ័យជម្នះ ៤-០ ទៅលើ​បិសាច​ក្រហម Manchester United របស់​តោ​ខៀវ Chelsea យប់មិញ​នេះ​។ កូនក្រុម​របស់លោក​ធ្វើបាន​ល្អជា​ទីបំផុត​ពេល​ប៉ះ​កូនក្រុម​លោក Jose Mourinho​។ ទោះជា​យ៉ាងណាក្តី អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​មិន​រីករាយ​នោះឡើយ ជាមួយនឹង​អ្នក​ជំនួស​តំណែង​របស់ខ្លួន​លើទឹក​ដី Stamford Bridge រូបនេះ​។​

​    ​បិសាច​ក្រហម​លេង​អន់​និង​ចាញ់​ប្រៀប​តោ​ខៀវ ៩០ នាទី​ពេញ ដោយ​គ្រាប់​បាល់​ទាំង​បួន​គឺ​កើតចេញពី​កំហុស​ខ្សែការពារ​ទាំងអស់​។​

​    ​បន្ទាប់ពី​បញ្ចប់​ការប្រកួត ផុស​មួយ​បានបង្ហាញ​ពី​ការ​ចាប់ដៃ​របស់ Mourinho ដែល​គាត់​បាន​ខ្សឹបប្រាប់​រឿង​អ្វីមួយ​ទៅកាន់ Conte ប៉ុន្តែ​វា​ប្រហែលជា​មិនមែនជា​ភាសា​អ៊ីតាលី​ឡើយ ហើយក៏​មិនមាន​នរណា​អាច​ដឹង​ពី​វា​ប្រាកដ​នោះដែរ ប៉ុន្តែ​ផេ​ក Twitter ឈ្មោះ filippomricci ជឿថា លោក Mourinho ខ្សឹបប្រាប់​លោក Conte ថា "​លោក​អាចធ្វើ​បែបនេះ​បាន (​អបអរ​ដូច​កម្រោលចូល​) ពេល​លទ្ធផល​ឈ្នះ​ត្រឹម ១-០ តែ​កុំ​ធ្វើ​អ៊ីចឹង​ពេល​ឈ្នះ ៤-០​។ ៤-០ នេះ​ជាការ​អាម៉ាស​ណាស់​"៕

 

adverise with khmeread

មតិយោបល់