adverise with khmeread 20160706 viu songjoongki

អ្វីដែល Song Joong-ki លួច​ធ្វើ​ស្ងាត់ៗ នឹង​ធ្វើឱ្យ​លោកអ្នក​រឹតតែ​ស្រឡាញ់​គាត់​

    ​តារា​សម្ដែង​លោក Song Joong-ki ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បរិច្ចាគ​ប្រាក់ ២០ លាន​វ៉ូ​ន (២៤.៦០០ ដុល្លារ​) ទៅ​ក្រុម​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ជនរងគ្រោះ​ទាសករ​ផ្លូវភេទ អំឡុងពេល​សង្គ្រាមលោក​លើក​ទី​ពីរ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​    ​អ្នកតំណាង​ម្នាក់​សម្រាប់​លួង​ស្ត្រី​ក្នុង​ក្រុម​អង្គការ​សប្បុរសធម៌ Nanum House បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា "​យើង​ទទួលបាន​ការបរិច្ចាគ​ពី​សប្បុរសជន​ម្នាក់​នៃ​ប្រាក់​ចំនួន ២០ លាន​វ៉ុ​ន​ក្រោម​ឈ្មោះ​លោក Song Joong-Ki កាលពី​ថ្ងៃ​អង្គារ​"​។​

​    ​អ្នកតំណាង​រូបនោះ ក៏បាន​សម្ដែង​ការភ្ញាក់ផ្អើល​ផងដែរ​ថា ពួកគេ​មិនដឹងថា​លោក Song Joong-Ki ជា​អ្នក​បរិច្ចាគ​នោះទេ ដោយ​គាត់​បាន​បរិច្ចាគ​ប្រាក់​នេះ​ទាំង​សម្ងាត់​។​

​    ​Song បច្ចុប្បន្នកំពុង​ថត​រឿង​ថ្មី​ក្រោម​ចំណងជើង​ថា "Battleship Island" រួម​សម្ដែង​ជាមួយនឹង So Ji-Sub និង Hwang Jung-min៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់