adverise with khmeread Untitled 1

អតីត​កីឡាករ Marseille និង Lyon សម្លាប់​ដំរី​នៅ​ស៊ីម​បា​វ៉េ និង​អបអរ​សើច​ក្អាកក្អាយ​ទៀត​

    ​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ បាន​ផុស​ឡើង​ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​អតីត​អ្នកចាំទី​សញ្ជាតិ​បារាំង Pascal Olmeta ស្ថិតក្នុង​ចំណោម​ពួក​អ្នកធ្វើដំណើរ​ប្រមាញ់​សត្វ ដោយបាន​បាញ់​សម្លាប់សត្វ​ដំរី​មួយ​ក្បាល​ចំក្បាល មុន​ពេលដែល​ពួកគេ​សើច​រីករាយ និង​អបអរសាទរ​គ្នា​ទៅវិញទៅមក​។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម Marseille និង Lyon រូបនេះ បាន​ផ្សព្វផ្សាយ​រូបថត​ជាច្រើន​សន្លឹក​នៃ​ដំណើរ​កម្សាន្ត​របស់ខ្លួន​នៅលើ​វេ​ប​សាយ​សប្បុរស​របស់​កុមារ​របស់ខ្លួន និង​បាន​និយាយថា ការ​ប្រមាញ់​មួយ​នេះ​ធ្វើឡើង ដោយសារតែ​សម្បូរ​ដំរី​ពេក​។​

​    ​ឃ្លី​ប​វីដេអូ​ចំនួន​បួន​នាទី​មួយ​នេះ បានបង្ហាញ​ពី​តារាបាល់ទាត់ និង​មគ្គុទេសក៍​ម្នាក់ ដែល​នៅក្នុង​ដៃ​របស់​អ្នក​ទាំងពីរ​មានភ្ជាប់​មក​នូវ​ជាមួយ​កាំភ្លើង​ស៊ី​ព និង​ដំរី​មួយ​ក្បាល មុន​ពេលដែល​ពួកគេ​បាន​បាញ់​ទៅលើ​វា​។​

​    ​ខណៈដែល​សត្វព្រៃ​មួយ​ក្បាល​នេះ​កំពុង​យំ​ក្នុង​សភាព​ឈឺចាប់​នៅ​លើដី​ក្នុងប្រទេស​ស៊ីម​បា​វ៉េ គ្រាប់កាំភ្លើង​ចុងក្រោយ ត្រូវបាន​បាញ់​តម្រង់​ទៅលើ​ក្បាល​របស់​សត្វ​ដំរី​មួយ​ក្បាល​នេះ ហើយ​ដៃគូ​បរបាញ់​ទាំងពីរ​បាន​ឈរ​សើច​សប្បាយរីករាយ អបអរ និង​ថតរូប​ភាព​អនុស្សា​រី​យ៍​ជាមួយនឹង​សាកសព​ដ៏​ធំ​មួយ​ក្បាល​ដែល​ខ្លួន​បានសម្លាប់​៕

 

adverise with khmeread

មតិយោបល់