adverise with khmeread 1411901052907 wps 1 b35cxw toilet rest room a

មានតែ​នៅ​ឥណ្ឌា​! លោកយាយ​អាយុ ៦០ ឆ្នាំ​រងរបួស​ស្មា​ដោយសារ​ដុំ​លាមក​ធ្លាក់​ពី​យន្តហោះ​!

​    ​វា​ជា​រឿង​ដែល​គ្មាន​នរ​ណ​ម្នាក់​នឹកស្មាន​ដល់​ទេ​។ លោកយាយ Rajrani Gaud បាន​ដើរ​នៅ​ម្តុំ​ស្រុក Sagar រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី ១៧ ធ្នូ ឆ្នាំ​២០១៥ កន្លងទៅ នៅពេល​ត្រូវរបួស​ដោយសារ​ដុំ​អ្វី​ម្យ៉ាង​ដែល​គេ​អះអាងថា​ជាលា​មក​ក្លាសេ​។  

​    ​កាសែត Times of India បាន​និយាយថា  ដុំ​លាមក​ប៉ុន​បាល់ទាត់​មួយ​បាន​ធ្លាក់​ពី​យន្តហោះ​មក​ទម្លុះ​ដំបូលផ្ទះ​លោកយាយ មុនពេល​ធ្លាក់ចំ​ស្មា​របស់គាត់​។ 

​    ​សាក្សី​ជា​គ្រូបង្រៀន លោក Deepak Jain បាន​ប្រាប់​កាសែត Times ថា "​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ទីតាំង​ធ្លាក់​ដុំ​ធំ​ចម្លែក​នោះ​តែ ២៣ ម៉ែត្រ​ប៉ុណ្ណោះ​។ ក្មេងៗ និង​អ្នកភូមិ​បានឃើញ​របស់​ធ្លាក់​នេះ ហើយ​បន្ទាប់មក​នាំគ្នា​ស្រែក​យ៉ាងខ្លាំង​។ យើង​បាននាំគ្នា​រត់​សំដៅទៅ​ផ្ទះ​របស់​លោកយាយ​រ៉ា​ច​រ៉ានី និង​នាំ​គាត់​ទៅកាន់​មន្ទីរពេទ្យ​"​។ 

​    ​កាសែត​ដដែល​បាន​បន្ថែមថា "​វា​អាចជា​ដុំ​ទឹកកក​ខៀវ (​លាមក​ក្លាសេ​នៅ​បង្គន់​យន្តហោះ​) ឬ កូន​សំណ​ល់ពី​ក្រៅ​អាកាស​"​។ 

​    ​ទោះ​នេះ​មិនមែនជា​លើកទីមួយ​ដែល​កាកសំណល់​ធ្លាក់​ពី​យន្តហោះ តែ​វា​ជា​លើកទីមួយ​ហើយ​ដែល​កាកសំណល់​យន្តហោះ​ធ្លាក់ចំ​មនុស្ស​ក្នុងប្រទេស​ឥណ្ឌា​។ ហើយ​បើ​យោងតាម​វេ​ប​សាយ Metro របស់​អង់គ្លេស ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​ក៏​ប៊ិះ​នឹងត្រូវ​របួស​ពី​កាកសំណល់​របស់​បង្គន់​យន្តហោះ​ផងដែរ នៅពេល​របស់​កក​រឹង​មួយ​ដុំ​បាន​ធ្លាក់ចំ​ដំបូលផ្ទះ​ពួកគាត់​៕ 

adverise with khmeread
ប្រភព៖ ​អេ​ស៊ា​វ័ន​

មតិយោបល់