adverise with khmeread 580b101e35f9c752cd000001

មុន​ចាញ់ Chelsea លោក Jose Mourinho និយាយថា អាច​មានតែ ៣ ក្រុម​ប៉ុណ្ណោះ​នឹង​ប្រជែង​យកពាន EPL

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ទទួលស្គាល់ថា គាត់​រំពឹង​មាន​បី​ក្រុម​ប៉ុណ្ណោះ​នឹង​ប្រជែង​គ្នា​ដណ្តើមយក​តំណែង​ជើងឯក​លី​ក​កំពូល​អង់គ្លេស Premier League នៅឯ​ចុងបញ្ចប់​រដូវ​កាល​នេះ ប៉ុន្តែ​បាន​បដិសេធ​ឆ្លើយថា​តើ​ក្រុម​គាត់​ស្ថិតក្នុង​ចំណោម​នោះ​ឬក៏​អត់​។​

​    ​Mourinho បាន​ដឹកនាំ​កូនក្រុម​របស់ខ្លួន​ទៅសួរសុខទុក្ខ​អតីត​ក្លឹប​ចាស់​តោ​ខៀវ Chelsea របស់ខ្លួន​ជា​លើកដំបូង​ក្នុង​រដូវ​កាល​ថ្មី​កាលពី​យប់មិញ​នេះ ប៉ុន្តែ​ពួកគេ​បាន​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ភាពអាម៉ាស់​ដ៏​ធ្ងន់ធ្ងរ​មួយ ក្រោយ​កូនក្រុម​របស់​អ្នកចាត់ការ​ថ្មី​លោក Antonio Conte បានទទួល​ភ្ញៀវ​បិសាច​ក្រហម​យ៉ាង​ដិតដល់ ដោយបាន​បំបាក់​ពួកគេ​ក្នុង​លទ្ធផល ៤-០ ។​

​    ​ដោយបាន​បញ្ជាក់​មុន​ជំនួប​មួយ​នេះ​មួយថ្ងៃ Mourinho បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ Guardian ថា "​អ្នក​សម្លឹង​មើលទៅ​តារាង​ពិន្ទុ ហើយ​គម្លាត​គឺ​ខ្លី​ខ្លាំងណាស់​។ វា​ហាក់ដូចជា​ក្រុម​មួយ​នេះ​ដែល​ឈ្នះ​បី​ប្រកួត​ជាប់​គ្នា គឺ​ភ្លាមៗ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទី​បី ឬ​ទី​បួន​អ៊ីចឹង​។ ហើយ​ក្រុម​មួយ​នេះ​ដែលមាន​ដំណើរ​ដ៏​អាក្រក់​មួយ​សម្រាប់​លទ្ធផល​ពីរ​ប្រកួត​ជាប់​គ្នា​មួយ ដែល​គ្រាន់តែ​ពីរ​ប្រកួត​ជាប់​គ្នា​មួយ ភ្លាមៗ​បាន​ជ្រុះ​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទី​បួន​ភ្លែត​។ វា​មើលទៅ​ហាក់ដូចជា វា​គឺជា​ដំណើរ​មិន​ងាយស្រួល​មួយ​នោះឡើយ​"​។​

​    ​"​យើង​ស្ថិតនៅ​ក្នុងអំឡុងពេល​មួយ ដែល​ក្រុម​មួយចំនួន​មាន​កាលវិភាគ​ងាយស្រួល​ជាង​។ ប្រសិនបើ​អ្នកឈ្នះ​ពីរ ឬ​បី​ប្រកួត​នៃ​កាលវិភាគ​ងាយៗ​ទាំងនោះ ហើយ​នរណា​មួយ​កំពុង​លេង​ក្នុង​ចន្លោះ​ពួកគេ ដែល​ពួកគេ​ចែក​ពិន្ទុ​គ្នា ដូចជា​អ្វីដែល​បានកើត​ឡើងជា​ស្រេច​នៅឯ​ទឹកដី Liverpool ហើយ Tottenham នឹង​ប៉ះ​ជាមួយ Liverpool"​។​

​    ​"​អារម្មណ៍​របស់ខ្ញុំ គឺ​វា​នឹង​នៅ​កៀកៗ​គ្នា ហើយ​ប្រហែលជា​ក្រុម​មួយ​ដែល​អ្នក​គិត គឺ​លេង​សម្រាប់​ពាន​ក្នុង​មីនា ដែល​ប្រហែលជា​ក្នុង​ខែឧសភា​មិនអាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​បានឡើយ​"​។​

​    ​ពេលដែល​គេ​ចោទ​ពី​សំណួរ​អំពី​ថា​តើន​រណា​នឹង​ជា​អ្នក​ប្រជែង​ពាន​ដែល​នឹង​កើតឡើង​នៅ​សប្តាហ៍​ចុងក្រោយ គាត់​បាន​បន្ថែមថា "​ប្រហែលជា​មិនមែន​ប្រាំមួយ​ក្រុម​ឡើយ ប្រហែលជា​បី​ទេ​។ ប្រហែលជា​អំឡុង​ដំណើរ​ប្រជែង​ក្រុម​មួយចំនួន​នឹង​ជ្រុះ​ចេញ​បន្តិចបន្តួច​ហើយ​។ ខ្ញុំ​នឹង​មិនមែនជា​អ្នក​ភ្នាល់​ល្បែង​នោះឡើយ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ចាក់​វិញ ខ្ញុំ​នឹងមិន​ចាក់​ច្រើន​ទៅលើ​ពាន ឬ​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​អី​នោះឡើយ ដោយសារតែ​វា​គឺជា​ហានិភ័យ​ដ៏​ធំ​មួយ​នៃ​ការបាត់​បង់ប្រាក់​"៕

 

adverise with khmeread

មតិយោបល់