adverise with khmeread Unnamed %282%29

ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​ជ្រុល​បុករ​ទះ​អ្នកដើរ​រើស​អេស​ចាយ​សន្លប់​ធំ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បាន​បើក​ម៉ូ​តូ​លឿន​មិន​ប្រយ័ត្ន​រេ​ចង្កូត​ជ្រុល​ទៅបុក​រទេះ​អ្នក​រើស​អេស​ចាយ​បណ្ដាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់​បែក​មុខមាត់​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង។​

    គ្រោះថ្នាក់​ចរាចរណ៍ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ថ្ងៃទី​២៣ ​ខែតុលា ​ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​មុខ​អ្នកតាចិន ភូមិ​ទួល​រការ​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក ​FTR​ ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CE-0052 ​ជិះ​ម្នាក់ឯ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោគ​ជិះ​រេ​ពេញ​ផ្លូវ​។​

    លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រទេះ​អ្នក​រើស​អេស​ចាយ​ដែល​កំពុង​អូស​ដើរ​តាមផ្លូវ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់​បែក​មុខ​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​ត្រូវ​ប្រជាព​រដ្ឋ​ជួយ​លើក​មក​ដាក់​នៅ​ច​ញ្ចើ​ម​ផ្លូវ។ ភ្លាមៗ​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​មានជ័យ​ដឹក​យកទៅ​ព្យាបាល​។ ជនរងគ្រោះ​មានឈ្មោះ បាន សុខុម មុខរបរ​សន្តិសុខ​ឯកជន​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ហើយ​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ប៉ូលិស​ចាក់អង្រែ​ក្រោម៕


 

adverise with khmeread

មតិយោបល់