Untitled 1

បុរស​សាច់​កម្ម ប្រកប​អាជីព​ពិសោធន៍​ពិស​សត្វ​! មើល​ប្រតិកម្ម​របស់គាត់​ពេល​ដាក់​សត្វ​ពិស​សាហាវ​ទិច គឺ​បែប​នេះឯង​

    ​បុរស​ដ៏​ក្លាហាន​ម្នាក់នេះ​មាន​ឈ្មោះថា Coyote Peterson គាត់​ចូលចិត្ត​ធ្វើដំណើរ​ផ្សងព្រេង និង​ស្វែងរក​សត្វ​គ្រោះថ្នាក់​ឱ្យ​ពួកវា​ខាំ ឬ​ទិច​គាត់ ដូច្នេះ​គាត់​អាច​បង្ហាញ​អ្នក​ទាំងអស់គ្នា​ពី​ឥទ្ធិពល​សត្វ​ទាំងនោះ​។​

​    ​កាលពី​ថ្មីៗ​នេះ គាត់​បានឱ្យ​សត្វល្អិត​មួយ​ប្រភេទ​ឈ្មោះថា Tarantulas Hawk ដែលមាន​ពិស​សាហាវ​ទិច​ដៃ​របស់គាត់​។​

​    ​គាត់​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ទ្រាំ​សឹង​មិនបាន នៅពេលដែល​វា​ទិច​ដៃ​របស់គាត់​។ ដោយ​ឈឺចាប់​ក្រៃលែង ត្រ​និ​ច​របស់​សត្វល្អិត​ប្រភេទ​អាចធ្វើឱ្យ​អ្នក​ពិការ​បាន​។​

​    ​ខណៈដែល​សត្វ​នោះ​ទិច​ដៃ​របស់គាត់ គាត់​បាន​ស្រែក​យ៉ាង​ឈឺចាប់ និង​ថ្ងូរ​ថា​ដៃ​របស់គាត់​មិនអាច​កម្រើក​បានទេ​។ ដោយឡែក​មូលហេតុ ដែល​គាត់​ធ្វើ​យ៉ាង​ដូច្នេះ​ដើម្បី​តែ​រឿង​មួយគត់​ក្នុង​អាជីព​របស់គាត់ គឺ​សិក្សា​ពី​សក្ដានុពល​របស់​សត្វ​គ្រោះថ្នាក់​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់