adverise with khmeread Untitled 1

Donald Trump ប្រកែក​ថា​អត់​បាន​បង់លុយ ១ ម៉ឺន​ដុល្លារ​រួមរក្ស​ពេញ​មួយឆ្នាំ​ជាមួយ​តារា​សិច​ទេ​

​    ​Donald Trump បាន​បដិសេធ​ការអះអាង​របស់​តារា​សិច ដែល​គាត់​បានឱ្យ​ប្រាក់​នាង ១ ម៉ឺន​ដុល្លារ​ដើម្បី​ដេក​ជាមួយ​គាត់​មួយឆ្នាំ ខណៈដែល​គាត់​ចចេស​ថា​គាត់​មិនដែល​ស្គាល់​តារា​សិច​រូបនោះ និង​មិនមាន​ចំណាប់អារម្មណ៍​ចង់​ស្គាល់​នាង​នោះឡើយ​។​

​    ​នេះ​គឺជា​ការបដិសេធ​លើក​ទី ១១ របស់គាត់​ពី​ស្ត្រី​ផ្សេងៗ​គ្នា ដោយ​គាត់​បាន​និយាយថា​ការផ្ដល់​កិច្ចសម្ភាសន៍​ដល់​តារា​សិច Jessica Drake នៅ​សន្និសីទកាសែត​គឺ សរុបមក​មិន​ពិត​ទាំងស្រុង និង​គួរឱ្យ​អស់សំណើច​បំផុត​។​

​    ​អ្នកស្រី Drake បាន​និយាយថា អ្នក​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​ឆ្នាំ ២០០៦ នៅ​ការប្រកួត​កីឡាវាយកូនគោល​មួយ​ក្នុង​តំបន់ Lake Tahoe ជា​កន្លែង​គាត់​សុំ​នាង​ឡើង​អគារ​ជាន់​លើ​បង្អស់​របស់គាត់ បន្ទាប់ពី​នាង​បាន​ទៅជា​មួយ​ស្ត្រី​ពីរ​នាក់​ផ្សេងទៀត​។​

​    ​តារា​សិច​វ័យ ៤២ ឆ្នាំ​រូបនោះ​ក៏បាន​ថតរូប​ជាមួយនឹង Donald Trump ដើម្បី​បញ្ចាក់​ពី​ប្រវត្តិ​របស់​នាង​ផងដែរ​។​

​    ​ប្រហែល​ជាមួយ​ម៉ោង បន្ទាប់ពី​កិច្ចសម្ភាសន៍​របស់​តារា​សិច​រូបនេះ អ្នកនាំពាក្យ​របស់ Donald Trump បាន​និយាយថា រូបភាព​នោះ​គ្មានអ្វី​ទាំងអស់ និង​លើកឡើងថា​គាត់​មាន​អ្នកគាំទ្រ​សុំ​ថត​ច្រើនណាស់​ជាមួយ​គាត់​។​

​    ​អ្នកនាំពាក្យ​របស់ Trump និយាយថា "​នេះ​ជាការ​ប៉ុនប៉ង​មួយទៀត​ដោយ​យុទ្ធនាការ​របស់ Clinton ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ បេក្ខជន​មួយរូប ដែល​ត្រឹម​ថ្ងៃនេះ​សោះ​ជាប់​លេខ ១ ក្នុងចំណោម​ការបោះឆ្នោត​ស្ទង់​មតិ​ដល់​ទៅ ៣ ផ្សេងគ្នា​"៕  

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់