adverise with khmeread 1

​ស្ត្រី​ទម្ងន់​កន្លះ​តោន​នេះ​ដេក​លើ​គ្រែ ២៥ ឆ្នាំ​ហើយ ឥឡូវ​កំពុង​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ជួយ​

​    ​ស្ត្រី​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់ ដែលមាន​ទម្ងន់​ជិត​កន្លះ​តោន ប្រហែលជា​ស្ត្រី​ដ៏​ធាត់​ម្នាក់​នៅក្នុង​ពិភពលោក​នេះ​។​

​    ​នាង Iman Ahmad Abdulati វ័យ ៣៦ ឆ្នាំ មិនបាន​ចាក​ចេញពីផ្ទះ​របស់​នាង​នៅក្នុង​ទីក្រុង​កំពង់ផែ Alexandria ប្រទេស​អេ​ហ្ស៊ី​ប​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយៗ​នាង​មិនអាច​ផ្លាស់​ទី​ពី​គ្រែ​របស់​នាង ឬក៏​សូម្បីតែ​រមៀល​ព្រោះ​ដោយសារ​មាឌ​ដ៏​ធំ​របស់​នាង​។​

​    ​ជា​រៀងរាល់ថ្ងៃ នាង​ពឹង​ផ្អែកទៅលើ​ម្តាយ និង​បងស្រី​ឈ្មោះ Chaymaa Abdulati ដើម្បី​ជួយ​ប្តូរ​ខោអាវ​នាង បញ្ចុក​អាហារ និង​លាង​សម្អាតខ្លួន​ជាដើម​។​

​    ​យោងតាម​វេ​ប​សាយ El Arabiya ឱ្យដឹងថា Iman បាន​កើតមក​ជាមួយ​ទម្ងន់​ប្រហែល ៥ គីឡូក្រាម​។ នាង​បាន​កើតរោគ​ហើម​ដៃ​ហើមជើង (Elephantiasis) ដែលជា​ការឆ្លង​មេរោគ​ប៉ារ៉ាស៊ីត​មួយ​ដែល​បង្ក​ឱ្យ​អវៈយវៈ​របស់​មនុស្ស​ហើម​។ ក្រុមគ្រូពេទ្យ​បាន​ពណ៌នា​ស្ថានភាព​ជំងឺ​នាង​ថា ជា "​ការរំខាន​ដល់​ក្រពេញ​" ដែល​នេះ​មានន័យថា រាងកាយ​របស់​នាង​ផ្ទុក​ទៅដោយ​ទឹក​ច្រើនពេក​។​

​    ​កាលពី​នាង​មាន​អាយុ ១១ ឆ្នាំ នាង​មាន​ទម្ងន់​ធ្ងន់​ខ្លាំងពេក​ដល់​ថ្នាក់​រាង​ការ​របស់​នាង​គាំទ្រ​ទម្ងន់​លែង​បាន ហើយ​នាង​តែង​វារ​ជុំវិញ​ផ្ទះ​ដោយ​ប្រើ​ជង្គង់​។​

​    ​បច្ចុប្បន្ន ជាមួយ​ទម្ងន់​ជិត ៥០០ គីឡូក្រាម គ្រួសារ​របស់​នាង​បាន​បង្ហោះ​សារ​មួយ​ទៅលើ​អន​ឡាញ​ដោយ​សុំ​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Abdel Fattah el-Sisi ដើម្បី​សុំ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់