adverise with khmeread Untitled 1

មិនគួរ​ឱ្យ​ជឿ​! ទីក្រុង​ដែលមាន​អាកាសធាតុ​ដក ៦៧ អង្សា​នេះ​មាន​មនុស្ស​រស់នៅ​ដល់​ទៅ ៣០ ម៉ឺន​នាក់​

    ​ភូមិ Oymyakon ក្នុង​ទីក្រុង Yakutsk គឺជា​កន្លែង​ដែលមាន​សីតុណ្ហភាព​ចុះ​ទាប​បំផុត​ក្នុង​កំណត់ត្រា​គឺ ដក ៦៧ អង្សា និង​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ទំនាប​ស៊ី​បេ​រី​។ 

​    ​សីតុណ្ហភាព​ជា​មធ្យម​គឺ​នៅ​រង្វង់ ដក ៥០ អង្សា​នៅ​ភូមិ Oymyakon ហើយ​មនុស្ស​ប្រហែល​តែ ៥០០ នាក់​ប៉ុណ្ណោះ ដែល​ហ៊ាន​រស់នៅ​ភូមិ​នេះ​។ 

​    ​អ្នក​ថតរូប​ឈ្មោះ Amos Chapple មកពី​នូ​វែ​សេ​ឡង់ បានធ្វើ​ដំណើរ​ពីរ​ថ្ងៃ​មក​ភូមិ​រុស្ស៊ី​មួយ​នេះ និង​ដឹង​ភ្លាមៗ​ថា​តើ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះ​បង្ក​ការឈឺចាប់​កម្រិតណា​។ 

​    ​Amos Chapple និយាយថា "​ខ្ញុំ​ស្លៀកខោ​ស្តើង​ប៉ុណ្ណោះ ពេល​ខ្ញុំ​ចេញមកក្រៅ​ក្រោម​អាកាសធាតុ​ដក ៤៧ អង្សា​"​។​

​    ​លោក​បាន​ប្រាប់​វេ​ប​សាយ Weather.com ថា "​ខ្ញុំ​មាន​អារម្មណ៍​ថា​អាកាសធាតុ​ត្រជាក់​ធ្វើ​ឱ្យជើង​ខ្ញុំ​រឹង​ដើរ​មិន​រួច ហើយ​រឿង​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត​គឺថា​ទឹកមាត់​របស់ខ្ញុំ​កក​រឹង​ដូច​ម្ជុល ដែល​អាច​ចាក់​បបូរមាត់​ចេញឈាម​ទៀតផង​"​។ 

​    ​Chapple បានធ្វើ​ដំណើរ​មក​ភូមិ​នេះ​ពី​ទីក្រុង Yakutsk ដែលជា​ទីក្រុង​ធំ​ត្រជាក់​បំផុត​លើ​ពិភពលោក ហើយ​ទីក្រុង​នេះ​មាន​ប្រជាជន​រស់នៅ​ចំនួន ៣០០.០០០ នាក់​។ 

​    ​លោក​មក​ភូមិ Oymyakon ដើម្បី​ថត​ឯកសារ​អំពី​អ្នកស្រុក​ដែល​អាច​រស់នៅ​ក្រោម​អាកាសធាតុ​ត្រជាក់​បំផុត​លើ​ពិភពលោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់