adverise with khmeread 0

ផឹកស៊ី​ស្រវឹង​ស្រាប់តែ​បែកគំនិត​ចង់​សាក​ក្បាច់គុន​មានអី​បែកក្បាល​ម្នាក់ ចាប់ខ្លួនបាន​ម្នាក់​

​    ​ភ្នំពេញ​៖ កម្មករសំណង់​ការដ្ឋាន​ក្រឡុក​ស៊ីម៉ងត៍​មាន​គ្នា​៥​នាក់​បាននាំគ្នា​ផឹកស៊ី​ស្រាថ្នាំ​ក្រោយពេល​សម្រាក​ពី​ការងារ លុះ​ស្រវឹងស្រា​រៀងៗ​ខ្លួន​ក្នុងចំណោម​៥​នាក់ សល់​បុរស​ពីរ​នាក់​បាន​ទាស់សម្តី​គ្នា​ហើយ​ស្រាប់តែ​ចង់​សាកល្បង​ក្បាច់គុន​ដាក់គ្នា ដោយ​ជនរងគ្រោះ​បាន​បបួល​ជនដៃដល់​សាក​ក្បាច់គុន​ដោយនិយាយ​ច្រំ​ដែរៗ​ធ្វើឱ្យ​យុវជន​ចិត្តសឿង​ទ្រាំលែងបាន​ក៏​ស្ទុះ​ទៅ​ទាញ​ញញួរ​ដែក​វាយ​ចំក្បាល​ជនរងគ្រោះ​បី​ញញួរ​ផុង​លលាដ៍ក្បាល​បណ្តាលឱ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​។​

​    ​អំពើហិង្សា នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣​ខែតុលា ឆ្នាំ ២០១៦​ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

​    ​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​និង​ជនដៃដល់​បាន​ផឹកស៊ី​ជាមួយគ្នា​រហូតដល់​ពេល​ស្រវឹង​រៀងៗ​ខ្លួន ក៏បាន​ទាស់សម្តី​គ្នា​បាន​ក្លាយជា​ជម្លោះ​រហូត​បង្កឱ្យមានរ​បួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​បាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យរុស្ស៊ី​។​

​    ​ចំណែក​ជនដៃដល់​ពេល​វាយ​ទៅលើ​ជនរងគ្រោះ​ហើយ ក៏បាន​រត់គេចខ្លួន​នៅពេលនោះ​ទៅ​។ លុះដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ ២០១៦ ជនដៃដល់​បាន​ត្រឡប់មក​កន្លែងកើតហេតុ​វិញ​ដើម្បី​មក​យក​របស់របរ​និង ប៉ាស្ព័រ​របស់ខ្លួន​ក្នុង​គោលបំណង​រត់គេចខ្លួន​ទៅ​ប្រទេស​ថៃ​តែ​ត្រូវបាន​ក្រុមកម្មករ​សំណង់​នៅក្នុង​ការដ្ឋាន​បាននាំគ្នា​ព័ទ្ធ​ចាប់ចង​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង​។​

​    ​ប៉ូលិស​និយាយថា ជនដៃដល់​មានឈ្មោះ តី ទីន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់​នៅក្នុង​ការដ្ឋាន​ខាង​លើ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ប៉ុល សា​រឿង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ការដ្ឋាន​សំណង់​ជាមួយគ្នា​។​

​    ​បច្ចុប្បន្ន​ជន​ជនដៃដល់​ខាងលើ​ត្រូវបាន​ឃុំ​បណ្ដោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ខ​ដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់