adverise with khmeread 4

ប៉ូលិស​ចូលនិវត្តន៍​អង់គ្លេស​ម្នាក់​អះអាងថា​ថត​ជាប់​ព្រលឹង​ខ្មោច​បុរាណ​, ជឿ​ឬ​មិន​ជឿ​!

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឱ្យដឹងថា នាយប៉ូលិស​ចូលនិវត្តន៍​មួយរូប​បានធ្វើការ​អះអាងថា​ថត​ជាប់​ព្រលឹង​ខ្មោច​កំពុង​សែង​សាកសព​មេ​ធ្មប់​ដាក់​លើ​ប្រង់​កា​។

​    ​លោក Chris Halton អាយុ ៥៥ ឆ្នាំ បាន​ទៅ​មើល​ផ្ទះ​ខ្មោចលង​បំផុត​មួយ​របស់​អង់គ្លេស ហៅថា​ផ្ទះ Cage និង​បាន​ថត​យក​រូបភាព​នៅ​តំបន់​ផ្នូរខ្មោច Coffin Alley ដែល​ស្ថិតនៅ​ពីក្រោយ​ផ្ទះ​ខ្មោចលង​មួយ​នោះ​។

​     នៅ​ទីនោះ​ហើយ​ដែល​លោក​អះអាងថា​ឃើញ​រាង​ស្រមោលៗ​កំពុង​សែង​ប្រង់​កា និង​ស្រមោល​គួរឱ្យ​ព្រឺ​សម្បុរ​ចំនួន​ពីរ​ទៀត​តាម​ពីក្រោយ​។

​    ​ផ្ទះ​ខ្មោច Cage ក្នុងភូមិ St Osyth នៃ​ទីក្រុង Essex ធ្លាប់ប្រើ​ធ្វើជា​មន្ទីរឃុំឃាំង​សម្រាប់​អ្នក​ដែល​ជាប់ទោស​ពីបទ​ចេះ​អំពើ​អាប​ធ្មប់​នៅ​សម័យ​អេ​លីហ្សា​បេ​ត (Elizabethan)​។ យាយ​មេ​ធ្មប់ ១៤ នាក់​ត្រូវបាន​ដាក់គុក​រង់ចាំ​ការកាត់ក្តី​នៅទីនេះ ក្នុងនោះ​រួមទាំង​យាយ​មេ​ធ្មប់​ឈ្មោះ Ursula Kemp ដែល​ត្រូវបាន​ប្រហារជីវិត​ក្នុង​ឆ្នាំ ១៥៨២​។

​    ​រឿងរ៉ាវ​ដែល​លោក Chris Halton លើកឡើង​អាចមាន​អ្នកខ្លះ​ជឿ និង​អ្នក​ខ្លះទៀត​មិន​ជឿថា​ជា​រឿង​ពិត​នោះទេ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​អ្នកអាន​វិញ​យល់ថា​វា​ជាការ​ពិត​ដូច​អ្វីដែល​គាត់​អះអាង​ដែរឬទេ​?

​វីដេអូ​ពី​សកម្មភាព​ប្រមាញ់​រូប​ខ្មោច​របស់លោក Chris Halton៖

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់