adverise with khmeread 0

ឃាត់ខ្លួន​ទំពាំង​វ័យ ២០ ឆ្នាំ​ម្នាក់​បន្ទាប់ពី​ប្រើ​ដាវ​កាប់​បុរស​ម្នាក់​

​    ​កំពង់ធំ​៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ដោយ​យក​ដាវ​កាប់​លើ​បុរស​ម្នាក់​របួសធ្ងន់​នៅ​ចំណុច​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២៣​តុលា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៣០​នាទី​កន្លងទៅនេះ​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អាន សៀង​ហាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​(​ជា​ក្រុម​) នៅ​ភូមិ​ដំរី​ជាន់ខ្លា​។​

​    ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​នៅ​រសៀល​ថ្ងៃទី​២៤​តុលា​នេះ​៕​

adverise with khmeread

មតិយោបល់