adverise with khmeread 1

រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ពញាឮ​...​រថយន្ត​បង្ក​បើក​រត់គេចខ្លួន​

​    ​កណ្តាល​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦ នេះ​នៅវេលា​ម៉ោង ៥ និង ៥៨ នាទី​ល្ងាច​នៅ​ចំណុច​ផ្លូវជាតិ​លេខ​61 គីឡូម៉ែត្រ​លេខ​12-13 ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ​ខេត្តកណ្ដាល ព្រំប្រទល់​ខេត្តកណ្ដាល​រវាង​រថយន្ដ​មិន​ស្គាល់​ម៉ាក​និង​ម៉ូតូ​កំពង់ចាម​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​។​

​    ​ប៉ូលិស​និយាយថា នៅវេលា​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B-5419 អ្នកបើកបរ​និង​អ្នករួមដំណើរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច (​បាធាយ ព្រែក​ក្ដាម​)​។​

​    ​លុះ​មកដល់​កន្លែងកើតហេតុ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​ស្រប​ទិស​ពីក្រោយ បាន​បុក​រុញ​ហើយ​កិន​ទាំង​ម៉ូតូ​និង​មនុស្ស​ស្លាប់​នៅ​កន្លែងកើតហេតុ​។ រីឯ​រថយន្ដ​បង្ក​បើក​រត់គេច​បាត់​។ សព​និង​ម៉ូតូ​កំពង់​រង់ចាំ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​    ​បន្ទាប់ពី​ធ្វើការ​អង្កេត​ស្រាវជ្រាវ​បាន​រកឃើញ​អត្តសញ្ញាណ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​អ៊ិន ភឺន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ​ខេត្តកណ្ដាល​(​ស្លាប់​),​អ្នករួមដំណើរ ឈ្មោះ​មិត្ត​គុណ ភេទ ប្រុស អាយុ​៣៦​ឆ្នាំ​ទីលំនៅ​ភូមិ​ត្រពាំង​លើក​ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​របួសធ្ងន់​។ ដោយឡែក​រថយន្ដ​បង្កហេតុ​ស្រាវជ្រាវ​រក​មិនឃើញ​អត្តសញ្ញាណ​នៅឡើយ​ទេ​៕​

adverise with khmeread

មតិយោបល់